ព័ត៌មានអន្តរជាតិ   ៖  ប្រមាញ់ជាប់  វីដេអូ  ក្រុមចោរចិត្តព្រើល  ប្រើយុទ្ទសាស្រ្តថ្មីក្នុងការលួចទូរស័ព្ទដៃ ពីក្នុងហ៊ោបៅ របស់ក្រុមមនុស្សស្លូតត្រង់ ក៏កំពុងតែធ្វើដំណើរនៅតាមទីសាធារណៈដោយប្រើចង្កឹះ នេះបើយោងតាមការដកស្រង់អត្ថបទ ដែលទើបតែបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស singaporeseen ។

width=460

គួរបញ្ជាក់អោយដឹងផងដែរថា ការប្រើចង្កឺះក្នុងការលួចទូរស័ព្ទដៃនេះ បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង    ស្របពេលដែលមានមតិរិះគន់លើកឡើងថា​  មិនគួរណាពួកវាហ៊ានដល់ថ្នាក់នេះសោះ តែអ្វីដែលធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង  និង  ងឿយឆ្ងល់នោះគឺថា  ហេតុអ្វីបានជារាល់មនុស្សម្នាជាច្រើននាក់ផ្សេងទៀត  ដែលបានធ្វើដំណើរនៅតាមទីសាធារណៈដូចគ្នានោះ  មិនជូយអន្តរាគមន៍គ្នាផងទៅ ឬក៏ពួកគេបានគិតថា វាមិនមែនជារឿងរបស់ពួកគេ?  ជ្រាបកាន់តែច្បាស់    ថាតើក្រុមចោរចិត្តព្រើលទាំងនោះ ហ៊ានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងណា  តាមដានទស្សនាវីដេអូខ្លីខាងក្រោមនេះ ទាំងអស់គ្នាណា ៖

ប្រការគួរចងចាំ ៖​ ប្រហែសបាត់ ប្រយ័ត្នគង់, មិនខ្វល់ថានៅទីណានោះទេ គួរណាមានការប្រុងប្រយ័ត្នខ្ពស់ ទើបជាការប្រសើរ ។

 

ដោយ ៖ ពិសិដ្ឋប្រភព ៖ singaporeseen