ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានតាមដានស៊ើបអង្កេត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ​​​​     បន្ទាប់ពីបានជួបនឹងឧបទ្ទេវហេតុធ្លាក់យន្តហោះ  របស់ក្រុមហ៊ុនអាកាសចរណ៍Asiana     នៅឯអាកាសយានដ្ឋានអន្តរជាតិ  San Francisco  ដោយបានសម្លាប់យុវតីស្រីដែលជាសិស្សសាលាឆ្នើមរបស់ចិនពីររូបនោះ   គឺបណ្តាលមកពីយន្តហោះមួយគ្រឿងនេះបានបើកទៅបុកនឹងជ្រាំងសមុទ្រនៃអាកាសយានដ្ឋានអន្តរជាតិ វិនាទីពេលចុះចត បន្ទាប់ពីបន្ថែមល្បឿន  នៅពេលដែលយន្តហោះបន្ទាបខ្លួន ទាបខ្លាំងពេក  ហើយអ្វីដែលស្ទើរតែមិនគួរអោយជឿនោះគឺថា    អ្នកបើកយន្តហោះមួយគ្រឿងនេះ   ពុំទាន់មានបទពិសោធន៍ច្រើននោះទេ  ក៏ព្រោះតែវាគឺការងារថ្ងៃដំបូងរបស់លោក ក្រោយពីបានបញ្ចប់វះហ្វឹកហ្វើន ( Train )  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មាន Yahoo ដែលទើបតែបានចេញផ្សាយ​ កាលពីវេលាព្រឹកមិញនេះ។

width=430

គួរបញ្ជាក់ផងដែរថា  ឧបទ្ទេវហេតុធ្លាក់យន្តហោះ  របស់ក្រុមហ៊ុនអាកាសចរណ៍  Asiana មួយនេះ  បានកើតឡើង  កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ  នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco រដ្ឋ Carlifornia សហរដ្ឋអាមេរិក ដែលបានបណ្តាលអោយយុវតីស្រីវ័យ១៦ ឆ្នាំ ២ រូបបានស្លាប់បាត់បង់ជីវិត ខណៈរាប់រយនាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងស្រាល   ។  ខាងក្រោមនេះ គឺជាវីដេអូ 3D  ក៏ដូចជាវីដេអូ នៃការធ្លាក់យន្តហោះពិតៗ ដែលត្រូវបានគេថតជាប់តាមរយៈកាម៉េរ៉ាទូរស័ព្ទដៃ  ជ្រាបកាន់តែច្បាស់  តាមដានទស្សនាបន្តិចទៅ ៖

width=427

ដោយ ៖ រិទ្ធីប្រភព ៖ Yahoo