ព័ត៌មានអន្តរជាតិ  ៖  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានចិន ដែលបានចេញផ្សាយកាលពី ព្រឹកមិញនេះ បានបញ្ជាក់អោយដឹងថា មានឧបទ្ទេវហេតុគ្រោះថ្នាក់នៅក្នុងអណ្តូងរ៉ែមួយកន្លែងនាប្រទេសចិន នឹងបានសម្លាប់មនុស្សយ៉ាងហោចណាស់  ២០ នាក់។

width=484

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា  គ្រោះ​ថ្នាក់មួយនេះបានកើតឡើង ​​  កាលពី​​ថ្ងៃ​ទី​២៥ កញ្ញា  ​ក្នុងអណ្តូង​រ៉ែ​​ធ្យូង​​ថ្មមួយ​នៅ​ខេត្ត​ហ្គានស៊ូ​  ភាគ​និរតី  ប្រទេស​​ចិន ​។  ​ផ្នែក​រដ្ឋ​បាល​ខេត្ត​ទទួល​បន្ទុក​ខាងសន្តិសុខ​ការងារ​បញ្ជាក់ថា ​ ខ្សែកាប​ដែល​យោង​ក្បាល​រថ​​ភ្លើ​ង​ដឹក​រ៉ែ​ដែល​ទាញ​ទូរថ​ភ្លើង​​តូច​ ២​ដឹក​​ កម្មករ​រ៉ែ​ ៣៤ ​នាក់ ​ ចេញពី​អណ្តូង​រ៉ែ​ស្រាប់​​តែ​ដាច់​ក្រោយ​ពាក់​កណ្តាល​យប់​ក្នុងអណ្តូង​រ៉ែ​ មួយ​នៃទីក្រុងបៃ​​​យីន ​។​ ​ទូរថ​ភ្លើង​តូច​ទាំង​២​នេះ​បាន​រអិល​ហើយ​ក្រ​ឡាប់​ជះ​កម្មករ​ទាំងអស់​ ធ្លាក់​ក្នុង​អណ្តូង។ ក្រុម​​អ្នក​ជួយ​សង្គ្រោះ​បាន​រកឃើញ​កម្មករ​រ៉ែ​ជួប​គ្រោះ​​ថ្នាក់​ទាំងអស់មុន​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៥ កញ្ញា ​ខណៈពេលដែល កម្មករ​រ៉ែ​ ១៤​ នាក់ផ្សេងទៀត ​ត្រូវ​របួស​បញ្ជូន​ទៅ​​កាន់មន្ទីរពេទ្យ​ ដើម្បីធ្វើការសង្រ្គោះបន្ទាន់។

គួររំឮកផងដែរថា បើយោង​តាមក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​អណ្តូង​រ៉ែ​នេះ បានបញ្ជាក់អោយដឹង​ថា​​ខ្សែកាប​​​ដែល​ដាច់នោះ​ ​ទើប​នឹង​ប្តូរ​ផ្លាស់​កាល​ពី​​ថ្ងៃ​​ទី ​២៩ កក្កដា ​ក៏​ប៉ុន្តែ​យោង​តាម​លទ្ធ​ផល​ដំបូង​នៃការ​ស៊ើបអង្កេត បានបង្ហាញអោយដឹងថា មកពី​​ទូ​ទាំង ​២​ នោះ ​ដឹក​លើស​ចំណុះ​ ក្រោយ​គ្រោះថ្នាក់នេះ​​  ​អាជ្ញាធរ​ខេត្ត​ហ្គាន​ស៊ូ​បានចេញ​បញ្ជា​ឱ្យ​បិទ​បណ្តោះ​អាសន្ន​នូវ​អណ្តូង​  រ៉ែ​ធ្យូង​​ថ្មមួយនេះ ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន៕

ដោយ ៖ ពិសិដ្ឋ ប្រភព ៖​ chinadaily