ព័ត៌មានអន្តរជាតិ ៖ ស្រ្តីភេទ នៅក្នុងប្រទេសស្វាស៊ីឡែន អាចនឹងត្រូវបានចាប់ឃាត់ខ្លួន បើសិនណា ពួកគេស្លៀកឈុតប៊ីគីនី ឬក៏សំលៀកបំពាក់ខ្លីលើខោចក្រោម ខណៈពេលដែលការស្លៀកពាក់បែបនេះគឺជាកត្តាមួយដែលជម្រុញអោយមានការកើនឡើងករណីចាប់រំលោភទៅលើស្រ្តីភេទ នេះបើតាមការអះអាងអោយដឹងពីមន្រ្តីភ្នាក់ងារមានសមត្តកិច្ច។

លើសពីនេះទៅទៀត បើយោងតាមសម្តីប្រជាពលរដ្ឋក្នុងស្រុកម្នាក់ បានអោយដឹងថា មន្រ្តីមានសមត្តកិច្ច នឹងរឹតបណ្តឹងបន្ថែមទៀត ទៅលើច្បាប់ដែលបានអនុម័យរួច បើសិនណាមានការត្អូញត្អែរ ទាក់ទិនទៅនឹងការហាមក្នុងការស្លៀកសំលៀកបំពាក់អសីលធម៌។
នាងក៏បានបន្ថែមទៀតថា ករណីចាប់រំលោភទៅលើស្រ្តីភេទ អាចនឹងមានការកើនឡើង ប្រសិនណាបើស្រ្តីភេទខ្លួនឯងនោះ នៅតែបន្តស្លៀកសំលៀកបំពាក់ខ្លីលើខោចក្រោម ដែលកត្តានេះហើយ អាចនឹងជម្រុញអោយករណីចាប់រំលោភលើស្រ្តីភេទ ក៏ដូចជាកុមារមានការកើនឡើង៕
ដោយ ៖ ពិសីប្រភព ៖ Happening