វ៉ាស៊ិនតោន៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យថា វាគឺជាការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាលស៊ីរី ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសរបស់ខ្លួន។
ភាពភ័យខ្លាចដ៏ធំមួយ បានកើតឡើងនៅក្នុងតំបន់ភាគខាងលិច បន្ទាប់ពីប្រធានាធិបតីស៊ីរី Bashar al-Assad ប្រកាសថា នឹងប្រើអាវុធគីមីរបស់ខ្លួន ដើម្បីបង្រ្កាបក្រុមប៉ះបោរនៅក្នុងតំបន់មួយចំនួននៅក្នុងប្រទេស។
យោងតាមអ្នកនាំពាក្យមកពីសេតាក់វិមាន លោក James Carney បានឱ្យដឹងថា អាមេរិកភ្លាមៗនោះ បានធ្វើដំណើរទៅពិភាក្សាជាមួយនឹងប្រទេសជិតខាងស៊ីរី និងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពលើគីមីទាំងនោះ។ ហើយរដ្ឋាភិបាលស៊ីរីមានកាតព្វកិច្ចក្នុងការដោះស្រាយបញ្ហាអាវុធគីមីទំាងនោះ ធើ្វយ៉ាងណាឱ្យប្រទេសរបស់ខ្លួនមានសន្តិភាព និងសុវត្ថិភាព៕


ដោយ៖ វណ្ណៈប្រភព៖ channelnewsasia