ព័ត៌មានអន្តរជាតិ ៖ បុរសចិត្តសឿង មិនញញើតស្លាប់ម្នាក់ឈ្មោះ Jonathan Trappe ត្រូវបានរកអោយឃើញថា ពិតជាហ៊ានហួស ខណៈមានគម្រោងក្នុងការជិះប៉េងប៉ោងហោះកាត់មហាសមុទ្រ Atlantic ដែលវាស្រដៀងទៅនឹងខ្សែភាពយន្តគំនូរជីវចល Pixar movieUp នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស

គួរបញ្ជាក់ផងដែរថា លោក Jonathan គឺជាពលរដ្ឋមកពីរដ្ឋ Maine សហរដ្ឋអាមេរិកបានសង្ឃឹមយ៉ាងមុតមាំថា លោកនឹងអាចធ្វើវាបាន នៅក្នុងការជិះប៉េងប៉ោងហោះកាត់មហាសមុទ្រ Atlantic លើកនេះ បន្ទាប់ពីមានការបំពាក់នូវប៉េងប៉ោងហោះធំៗ ដល់ទៅ ៣៧០ប៉េងប៉ោង។

ប្រសិនបើគម្រោងមួយនេះ ទទួលបានជោគជ័យពិតប្រាកដមែននោះ មានន័យថាលោកJonathan នឹងធ្វើដំណើរបានដល់ទៅ ៤,០០០ គ.ម ដែលចំណាយពេលចន្លោះពី ៣ ទៅ៥ ថ្ងៃ មុននឹងឈានទៅដល់គោលដៅ ប្រទេសបារាំង ខណៈពេលដែលគាត់ នឹងរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយនឹង អ្នកឧទុនិយម ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសីប្រភព ៖ spy