និស្សិតម្នាក់បានតែងខ្លួនជា ស៊ុន អ៊ូខុង  តួអង្គក្នុងខ្សែភាពយន្ដបុរាណចិន   “ថាងចេងចម្លងធម៌” ដើម្បី​តម្រង់ជួរ ទិញសំបុត្ររថភ្លើង ទៅចូលឆ្នាំនៅឯស្រុក​កំណើត។ សកម្មភាពចម្លែកនេះ ធ្វើឱ្យអ្នកដំណើរ មានការភ្ញាក់ផ្អែលជាខ្លាំង។

width=451

យោងតាមទំព័រ Sina ស៊ុន អ៊ូខុង បានបង្ហាញខ្លួន កាលពីថ្ងៃទី ២៥មករា កន្លងទៅ នៅចំណតរថភ្លើង​ក្រុងប៉េកាំង ហើយបានឈរតម្រង់ជួរ រង់ចាំទិញសំបុត្ររថភ្លើង ធ្វើដំណើរទៅស្រុកកំណើត ជួបជុំពុកម្ដាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នាពេលខាងមុខ។

width=451

បុរសដែលបានតុបតែងខ្លួនជា តួ​អង្គ ស៊ុន អ៊ូខុង នេះ គឺជានិស្សិតម្នាក់របស់សាលាភាពយន្ដក្រុងប៉េ​កាំង។ និស្សិតរូបនេះ បាន​ថ្លែងថា ខ្លួនមកកាន់ចំណតរថភ្លើង គឺដើម្បីទិញសំបុត្រធ្វើដំណើរទៅស្រុក នៅឯខែត្រ Henan ប្រទេសចិន។

width=450

និស្សិតរូបនេះ សង្ឃឹមថា ការតុបតែងជាតួអង្គដ៏ល្បីឈ្មោះនេះ នឹងចួយ​ឱ្យអ្នកដំណើរទាំង​ឡាយមាន​ការ​សប្បាយ​រីករាយ នៅមុនពេលថ្ងៃចូលឆ្នាំចិនមកដល់។មនុស្សជាច្រើនបាននាំគ្នា ឈរមើល ស៊ុន អ៊ូខុង ហើយអ្នកខ្លះប្រើទូរស័ព្ទ ថតយកទិដ្ឋភាពដ៏គួរ​ឱ្យ​សប្បាយនេះ។

/

តួ​អង្គ​ ស៊ុន អ៊ូខុង  ក្រៅ​ឆាក​នេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីពេលបង្ហាញខ្លួន នៅខាង​ក្រៅចំណតរថភ្លើង។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖​

លោកយាយ ចំណាស់ ៨០ ឆ្នាំម្នាក់ អាចអាវ៉ង់ បាន ១៥០ ដងក្នុងមួយថ្ងៃ មានសុខភាពល្អ ក្មេងស្ទាវៗ សុំខ្មាស់

មហាសេដ្ឋី​ហុងកុង បន្ថែម​ប្រាក់​រង្វាន់​ដល់​ ១៣០​លានដុល្លារ​ ដល់​បុរស​ណា​អាច​ឈ្នះ​ចិត្តកូនស្រី

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ ve/chinanews