ទោះបីជាទទួលបានការរិះគន់យ៉ាងណាក៏ដោយក៏រឿង Journey To The West ដែលដឹកនាំដោយ Stephen Chow នៅតែទទួលបានប្រាក់ចំណូលច្រើនលើសលប់ ដែលមិនអាចបិទបាំងថា រឿងនេះពិតជាទទួលបានជោគជ័យមែន ។
ដោយសារតែរឿងភាគ ១ ទទួលបានជោគជ័យយ៉ាងខ្លាំងក្លានោះ Chow ក៏បាបបង្ហើបថារឿងភាគ ២ របស់ Journey To The West កំពុងដាក់ក្នុងគំរោងហើយ អាចនឹងចាប់ផ្តើមថតក្នុងពេលឆាប់ៗនេះ ដែលលោកបង្ហើបថា គាត់ខ្លួនឯងផ្ទាល់ និងចូលសំដែងក្នុងរឿងភាគ ២ នេះ ។រឿង Journey To The West 2 នេះ នឹងនិយាយអំពី កូនសិស្សទាំង ៣ ហើយនិង កូនសិស្សថ្មី១ ទៀតតាមរក លោកគ្រូថាងចេង របស់គេ ដោយលាយឡំជាមួយ និងកំប្លែងស្ងួត ដែលនឹងធ្វើអោយរឿងនេះ កាន់តែអស្ចារ្យ ៕

ដោយ ៖ លីលីប្រភព ៖ k14