ប្លែកៗ ៖ សប្តាហ៍នេះទារក ដែលមានវ័យ ៦ខែ ដែលមានគួរឲ្យស្រឡាញ់ ហើយក៍បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់បណ្តាញអិនធឺណិតរបស់ប្រទេសចិនដោយ ការបង្ហោះ រូបភាពក្រោយពីគ្រងឈុតសម្លៀកបំពាក់ជាមច្ឆា។

/

បើយោងតាមការរាយការណ៍ពី NetEase reports ឲ្យដឹងថា​ តាមពិតទៅ ទារកម្នាក់ដែលមាន ថ្ពាល់ធំ និងគួរឲ្យស្រលាញ់រូបនេះ គឺជាជនជាតិ វៀតណាម។  ឪពុកម្តាយរបស់នាង បានស្លៀកពាក់ឲ្យនាង និងបានថតរូបនៅជុំវិញ អាងហែលទឹក នៅក្នុងស្រុកកំណើតរបស់ពួកគេនៃទីក្រុង ហូជីមិញ (Ho Chi Minh) ។

/

ឪពុកម្តាយរបស់នាង បាននិយាយថាពួកគេ បានជំរុញទឹកចិត្តឲ្យធ្វើយ៉ាងដូច្នេះ បន្ទាប់ពី ទស្សនាខ្សែភាពយន្ត បំបែកឯកត្តកម្ម The Mermaid  កាលពីថ្មីៗនេះដោយ លោកអ្នកដឹកនាំខ្សែភាពយន្ត ពីទីក្រុង ហុងកុង ដែលមានឈ្មោះថា Stephen Chow។​ ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ ពួកគេក៍មានការ ភ្ញាក់ផ្អើលបន្តិចដែរ នៅពេលដែលកូនស្រី បានក្លាយជាទីពេញនិយម ដូចដែលនៅក្នុង ខ្សែភាពយន្ដ នៅក្នុងសប្តាហ៍នេះ។

/

មច្ឆាតូចរូបនេះ ពិតជាគួរឲ្យស្រឡាញ់ រហូតដល់ថ្នាក់ តារាភាពយន្ត ហុងកុង Anita Yuen បានចែករំលែក រូបភាព នៅលើគណនីផ្ទាល់ខ្លួនរបស់នាង នៃទំព័រ Weibo ដែលនាំឲ្យនាងតូច Le Pham Kha Di ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើ ប្រព័ន្ធអនឡាញ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ shanghaiist