បន្ទាប់ពីរឿងស៊ុនអ៊ូខុងរបស់ Stephen Chow បានជោគជ័យរួចមក ឥលូវនេះគំរោងថតរឿងស៊ុនអូខុងថ្មីមួយទៀត ត្រូវបានងើបឡើងមកហើយ ។ គំរោងថតរឿងនេះ គឺត្រូវបានបង្ហើបឡើងដោយ Lu Xiaoling Dong ដែលជាអតីតតារាសំដែងតួ ស៊ុនអូខុងតែម្តង ។
ជាមួយនិងការបង្ហើបឡើងថ្មីនេះ មានចំណុចមួយ ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ។ Lu Xiaoling Dong បាននិយាយថា បើតាមគំរោងនិងគំនិងច្នៃប្រឌិតរបស់គាត់ គឺចង់សរសេររឿង ស៊ុនអ៊ូខុងថ្មីមួយ តែមិនខូចច្បាប់ដើមឡើយ ហើយជាពិសេសគឺចង់បញ្ចូលវប្បធម៌បរទេស របស់លោកខាងលិចខ្លះ តែនៅតែរក្សាវប្បធម៌ចិនដដែល ។
គាត់ក៏ចង់អញ្ជើញ អ្នកដឹកនាំរឿងល្បីរបស់លោកខាងលិចដែរ ដែលមានដូចជា Steven Spielberg និង James Cameron ជាដើម ដើម្បីមកជួយរចនាផ្នែករូបភាព និងបច្ចេកទេស 3D ធំៗ ។នៅក្នុងវ័យ ៥៣ ឆ្នាំនេះលោក Lu Xiaoling Dong បាននិយាយថា គាត់នឹងខំប្រឹងប្រែងក្នុងគំរោងមួយនេះ ហើយគាត់សង្ឃឹមថាទស្សនិកជន នឹងពេញចិត្ត ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ k14