អ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើន បានដឹងអំពីតម្លៃលក់នៃ iPhone ថ្មី របស់ Apple ដែលមានភ្ជាប់ជាមួយនឹងកិច្ចសន្យាប្រើបណ្ដាញទូរស័ព្ទចំនួនពីរឆ្នាំ ក៏ប៉ុន្ដែ សួរថា តើតម្លៃទិញដាច់ របស់ស្មាតហ្វូនទាំងពីរនេះ នឹងថ្លៃប៉ុន្មានឱ្យពិតប្រាកដ?

Apple បានប្រកាសថា iPhone 6 មានតម្លៃចាប់ពី ១៩៩ដុល្លារ ដល់ ៣៩៩ដុល្លារ អាស្រ័យលើកំណែអង្គចងចាំនិមួយៗ។ ចំពោះ iPhone 6 Plus មានតម្លៃចាប់ពី ២៩៩ដុល្លារ ៖ iPhone 6 Plus កំណែអង្គចងចាំ 16 GB មានតម្លៃ ២៩៩ដុល្លារ ចំណែកកំណែ 64 GB មានតម្លៃ ៣៩៩ដុល្លារ ហើយកំណែ 128 GB គឺមានតម្លៃ ៤៩៩ដុល្លារ ដោយមានភ្ជាប់នឹងកិច្ចសន្យាប្រើប្រព័ន្ធទូរស័ព្ទរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទ រយៈពេល ២ឆ្នាំ។ អតិថិជនមានបំណងទិញ iPhone ថ្មី របស់ Apple អាចបញ្ជាទិញ ចាប់ពីថ្ងៃទី ១៩កញ្ញាខាងមុខ។
យ៉ាងនេះក្ដី អ្វីដែលសាធារណជនកម្ពុជា មានការចាប់អារម្មណ៍ជាងព័ត៌មានខាងលើ គឺតម្លៃទិញផ្ដាច់នៃស្មាតហ្វូនថ្មីនេះ ថាតើវាមានតម្លៃប៉ុន្មានឱ្យពិតប្រាកដ ក្នុងករណីទីផ្សារដូចស្រុកខ្មែរ?
ថ្មីៗនេះ ទំព័របច្ចេកវិទ្យា Slashgear បានឱ្យដឹងថា iPhone 6 កំណែ 16 GB នឹងមានតម្លៃ ៦៤៩ដុល្លារអាមេរិក មិនមានកិច្ចសន្យាប្រើប្រព័ន្ធទូរស័ព្ទ ចំណែក iPhone 6 Plus កំណែ 16 GB នឹងថ្លៃជាង iPhone 6 កំណែ 16 GB ចំនួន ១០០ដុល្លារ ពោលគឺ វាមានតម្លៃ ៧៤៩ដុល្លារ។ ខាងក្រោមនេះ គឺជាតារាងតម្លៃ “ទិញដាច់ ” របស់ iPhone ថ្មី ដោយមិនមានភ្ជាប់កិច្ចសន្យាប្រើបណ្ដាញទូរស័ព្ទ របស់ T-Mobile ៖

សម្រាប់ទីផ្សារស្រុកខ្មែរ នៅមុនថ្ងៃទី ១៩ កញ្ញាខាងមុខ អតិថិជន ប្រហែលជាមិនអាចបញ្ជាទិញ iPhone 6 Plus និង iPhone 6 នោះទេ ព្រោះថា ទីផ្សារតូចមួយនេះ ក៏ប្រហែលជាមិនស្ថិតក្នុងបញ្ជីអទិភាពរបស់ Apple ។ ចំណែកតម្លៃរបស់ស្មាតហ្វូននេះ ក្នុងទីផ្សារកម្ពុជា ក៏អាចនឹងថ្លៃជាងតម្លៃដែលត្រូវបានកំណត់ដោយ Apple ដល់ទៅរយដុល្លារអាមេរិក៕
ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ Slashgear/Cnet