មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត រាងស្វែលដូច Hot Girl មួយរូបនោះទេ, Kinki Ryusaki ថែមជាអ្នកជំនាញសាក់រូបបែបសិល្បៈម្នាក់ផងដែរ ហើយសូម្បីតែរាងកាយរបស់នាងក៏ត្រូវបានចាត់ទុកថា ជាស្នាដៃឯករបស់សិល្បៈនៃការសាក់រូបផងដែរ។

ដើម្បីក្លាយទៅជា Hot Girl មួយរូបជាមួយនឹងរហស្សនាម ស្រី Tattoo, ស្រីស្អាតជនជាតិម៉ាឡេស៊ីដែលមានឈ្មោះថា Kinki Ryusaki បានចាប់ផ្តើមរៀនជំនាញសាក់រូបតាំងពីនាងមានអាយុ16ឆ្នាំ។

កាលពីអាយុ13ឆ្នាំ Kinki បានទៅធ្វើការសាក់រូបជាលើកដំបូង។ ចាប់ពីពេលនោះមក នាងបានចាប់អារម្មណ៍ថាខ្លួនចាប់ផ្តើមស្រលាញ់ចូលចិត្តរូបភាពបែបសិល្បៈដូច្នេះ។ ដល់អាយុ16ឆ្នាំ នាងKinki ក៏សាក់រូបទី3 លើដងខ្លួន ហើយពេលនោះក៏ជាឆ្នាំដែលនាងសំរេចចិត្តចង់ក្លាយជាអ្នកសាក់រូបផងដែរ។

/

Kinki Ryusaki អ្នកសាក់រូបវ័យក្មេង ដ៏ស្រស់ស្អាត

ចាប់ផ្តើមដំបូងមិនមានភាពងាយស្រួលឡើយ Kinki ត្រូវធ្វើការសព្វគ្រប់បែបយ៉ាង តាំងពីរៀបចំបោសសំអាតបន្ទប់ឡើង ប៉ុន្តែដោយសារការស្រលាញ់ចូលចិត្តខ្លាំងជំនាញនេះ Kinki មិនដែលរាថយឡើយ។ បន្ទាប់ពីការអត់ធ្មត់រៀនជំនាញ 2ឆ្នាំក្រោយមក Kinki បានក្លាយជាជាងសាក់រូបពូកែម្នាក់។ រូបសាចក់ដំបូងរបស់ Kinki គឺនាងសាក់លើដងខ្លួនរបស់នាងផ្ទាល់ ហើយបន្ទាប់មកសាក់ Free ឲ្យមិត្តភក្តិរបស់នាង។

ឆ្នាំនេះ Kinki Ryusaki អាយុ 25ឆ្នាំហើយ ហើយក៏ជាស្រីសាក់រូបដ៏ល្បីឈ្មោះមួយរូបនៅ Bloody Ink Studio ស្ថិតនៅកណ្តាលទីក្រុង Kuala Lampur ប្រទេសម៉ាឡេស៊ី៕

/

/

/

/

/

ដោយ៖ សិលាប្រភព៖ k14