ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស CNN  នាវេលាប៉ុន្មានម៉ោងមុននេះ  បានបញ្ជាក់អោយដឹងថា កាលពីរាត្រីថ្ងៃពុធ ម៉ោងប្រមាណជាង ៨ និង ៥០ នាទីយប់ (ម៉ោងក្នុងស្រុក រដ្ឋតិចសាស់ សហរដ្ឋអាមេរិក )  មានឧបទ្ទេវហេតុផ្ទុះរោងចក្រផលិតជីមួយកន្លែង  ដែលមានទីតាំងនៅក្នុងរដ្ឋ តិចសាស  សហរដ្ឋអាមេរិក  ដែលបានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង  ខណៈពេលដែលជាការផ្ទុះ ឆេះដល់ខ្លាំងមួយ   នៅក្នុងទំព័រប្រវត្តិសាស្រ្ត  ប្រៀបបានទៅនឹង  ការផ្ទុះរោងចក្រនុយក្លេអ៊ែរដូច្នេះដែរ។

width=448

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានផ្សែងខ្មួរខ្មាញ់ សាយភាយពាសពេញអាកាសអស់ជាច្រើនម៉ោង ប្រភពសារព័ត៌មានបរទេសភាគច្រើនបានចុះផ្សាយអត្ថបទរៀងៗខ្លួន ទាក់ទិនទៅនឹងឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ ដែលបានបណ្តាលអោយមនុស្សរាប់រយនាក់ទទួលរងរបួសធ្ងន់ ខណៈពេលដែលច្រើននាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត ស្របពេលដែលផ្ទះប្រជាពលរដ្ឋរាប់រយខ្នង ត្រូវបានបំផ្លិចបំផ្លាញ មួយចំនួនធំ បានបាក់រលំនិងមួយចំនួនផ្សេងទៀត​ ដែលមានចម្ងាយជាង ៨០ គីឡូម៉ែត្រ  រងការរញ្ជួយដែលមានកំលាំងត្រឹមតែ ២,១​ រ៉ិចទ័រ អំឡុងពេលនៃការផ្ទុះនោះ។

ដោយឡែក បើយោងតាមសម្តីមន្ត្រីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យ  លោក Dr. George Smith បានគូសបញ្ជាក់អោយដឹងថា   ករណីមួយនេះ  វាគឺជាការផ្ទុះឆេះដ័គួរអោយរន្ធត់មួយក្នុងទំព័រប្រវត្តិសាស្រ្ត ហើយបើនិយាយពីជនរងគ្រោះដែលអាចស្លាប់បាត់បង់ជីវិតវិញ ទំនងអាចនឹងកើនដល់ ៧០ នាក់ឯណោះ។

width=444

ភ្លាមៗនោះ ក៏មានការជម្លៀសប្រជាជនចេញពីតំបន់នេះ ដែលមានចំនួនដល់ទៅជិត ៣០០-០ នាក់។យ៉ាងណាមិញ បើនិយាយពីមូលហេតុនៃការផ្ទុះឆេះនូវរោងចក្រផលិតជីដ៏គួរអោយរន្ទត់មួយនេះវិញ    មិនទាន់បានដឹងច្បាស់នៅឡើយទេ  ស្របពេលដែលស្តិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ CNN