ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ សិស្សសាលាបឋម ២២ រូប នៅឯភាគខាងជើងឆៀងខាងកើត ប្រទេសឥណ្ឌា បានស្លាប់បាត់បង់ជីវិតក្រោយពីទទួលទានអាហាររបស់សាលារៀន ដែលបានផ្ទុកទៅដោយសារធាតុពុល នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ។

width=447

លើសពីនេះ ប្រភពសារព័ត៌មានដដែលថា ច្រើនជាង២៥ នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋ  Bihar ។  យ៉ាងណាមិញ បើយោងតាមរដ្ឋមន្រ្តីក្រសួងអប់រំ លោក P.K. Shah i អះអាងបន្ថែមអោយដឹងថា  មូលហេតុដែលនាំអោយមានការពុលអាហារ      រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតនោះ    គឺបណ្តាលមកពីសារធាតុគីមីសម្លាប់សត្វល្អិត មាននៅលើអាហារទាំងនោះ។ ផ្ទុយទៅវិញ   បើតាមរបាយការណ៍ពីមន្ទីរពេទ្យ អោយដឹងថា      ក្នុងចំណោមក្មេងៗ  ដែលកំពុងតែសម្រាកព្យាបាល  ក្នុងនោះមានក្មេងមួយនេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

width=433

សារធាតុបំពុល ដែលមាននៅលើអាហារទាំងនោះ  គឺជាសារធាតុម្យ៉ាងដែលគេហៅថា org-anophosphorus វាគឺជាសារធាតុគីមី ដែលមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសំរាប់ការត្រួតពិនិត្យនិងការពារជំងឺ      ( U.S. Centers for Disease Control and Prevention  ) គូសបញ្ជាក់អោយដឹងថា ជាសារធាតុគីមីមួយ ដែលគេប្រើជាទូទៅ ក្នុងវិស័យកសិកម្ម។

មិនត្រឹមតែប៉ុណ្ណោះ    បើយោងតាមនាយកដ្ឋានសុខាភិបាល សហរដ្ឋអាមេរិកអោយដឹងថា សារធាតុគីមីមួយប្រភេទនេះ​ក៏ត្រូវបានគេយកទៅធ្វើជាសព្វាវុធគីមីសម្រាប់ធ្វើសឹកសង្រ្គាមផងដែរ    ។ នៅពេលដែលវានៅជិតនឹងសារធាតុក្តៅហួសកំរិតនោះ  វានឹងធ្វើអោយ ចង្វាក់បេះដូងលោតខុសប្រក្រតី ពិបាកដកដង្ហើមសរីរាង្គលែងដំណើរការក៏ដូចជាប្រកាច់ជាដើម

width=442

គួរបញ្ជាក់ផងដែរថា  មេចុងភៅដែលធ្វើការចំអិន ត្រូវបាននាំខ្លួនមកធ្វើការសាកសួរពីការចំអិនរបស់ខ្លួន ដែលនាំអោយមានសារធាតុបំពុលនៅលើអាហារយ៉ាងដូច្នេះនោះ ស្របពេលដែល   គេមានការសង្ស័យទៅលើគុណភាពនៃប្រេងឆា  ថាអាចនឹងគ្មានគុណភាព  (Shahitold CNN the school's cook had questioned the quality of the oil) ៕

ដោយ​ ៖ រិទ្ធីប្រភព ៖ CNN