អន្តរជាតិ ៖ កន្លងមក ធ្លាប់មានការជជែកវែកញែក ក៏ដូចជា ការបញ្ជាក់អះអាងទៅលើ ថាតើប្រទេសណាមួយដែលធំជាងគេលើលោកយើងនេះ ដោយផ្អែកទៅលើមូលហេតុពីរយ៉ាង នោះគឺ ទំហំផ្ទៃដី ក៏ដូចជា ចំនួនប្រជាជនសរុបនៃប្រទេសមួយនោះ ដោយឡែក នាពេលនេះ បើយើងងាកក្រឡេកទៅមើលតែទំហំផ្ទៃដី នោះប្រាកដជាជាក់ច្បាស់ថា ប្រទេសរុស្ស៊ី គឺបានក្លាយជាប្រទេសដែលធំជាងគេនៅលើលោក នេះបើយោងតាមរបាយការណ៍ CIA Factbook ។

គួរបញ្ជាក់ផងដែរថា សេចក្តីរាយការណ៍ដែលបានផ្តល់ដោយ CIA Factbook គឺត្រូវបានបញ្ជាក់អោយដឹងថា ប្រទេសរុស្ស៊ីមានផ្ទៃដីដល់ទៅ ១៧,០៩៨,២៤២ គីឡូម៉ែត្រការ៉េ ស្របពេលដែលប្រទេសដែលមានផ្ទៃដីធំទីពីរបានទៅលើប្រទេស កាណាដា ( ៩,៩៨៤,៦៧០ គីឡូម៉ែត្រការ៉េ)នឹងទីបីបានទៅសហរដ្ឋអាមេរិក ខណៈពេលដែលមានទំហំផ្ទៃដី ៣,៧៩៤,០០០ ម៉ាលការ៉េ ៕
ដោយ ៖ ពិសីប្រភព ៖ lifeslittlemysteries