តើអ្នកមានអារម្មណ៍ថា ទទួលទានដំណេក មិនលក់ នៅពេលយប់មែនទេ? តើអ្នកដឹងពីវិធីណា ដែល ធ្វើឱ្យទទួលទានដំណេក ឆាប់លក់ដែរឬទេ? សូមកុំបារម្ភពីបញ្ហាទាំងអស់នេះ ខាងក្រោមនេះ ជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាពមួយចំនួន ដែលអាចជួយ   អ្នកឱ្យឆាប់ទទួលទានដំណេក បានយ៉ាង ប្រសើរ៖

 /

សិច៖ អ្នកជំនាញបានឱ្យដឹងថា  ការរួមភេទ  អាចជួយឱ្យអ្នកទទួលទានដំណេកឆាប់លក់ និងស្កប់ស្កល់ បំផុត បន្ទាប់ពី អ្នករួមភេទ រួច។ នេះដោយសារតែ ការបញ្ចេញថាមពល ពីរាងកាយ និង ការកន្ត្រាក់ សាច់ដុំ ធ្វើឱ្យមានអារម្មណ៍ថា អស់កំលំាង   ដែលជំរុញឱ្យអ្នក ចង់ទទួលទានដំណេក ភ្លាមៗ តែម្តង។

មុជ ឬ ត្រាំ ទឹកក្តៅឧណ្ឌៗ៖ អាចធ្វើឱ្យកោសិកាសាច់ដុំរបស់អ្នកឆាប់បានសំរាក និង បំផុសសីតុណ្ហ ភាព ក្នុងខ្លួន ឱ្យស្ថិតនៅថេរដែលធ្វើឱ្យមានអារម្មណ៍ថាធូរស្បើយនិងឆាប់ទទួលទាន ដំណេក។

ការបន្ធរអារម្មណ៍៖​ នេះ គឺជាវិធី ដ៏សាមញ្ញបំផុតនៅពេលដែលអ្នកចូលក្នុងបន្ទប់ ទទួលទាន ដំណេក សូមបិទភ្លើង ឬពន្លឺផ្សេងៗដែលមាននៅក្នុងបន្ទប់។​ បន្ទាប់មកដកដង្ហើម វែងៗមួយៗ ចំនួន ៤ ដង រហូតដល់មានអារម្មណ៍ថាធូរស្បើយអ្នកនឹងទទួលទានដំណេកបានយ៉ាងស្រួល ដោយមិនដឹង ខ្លួន៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ health