សត្វឆ្កែដែលលោកអ្នកបានឃើញក្នុងរូបខាងលើនេះគឺជាសត្វឆ្កែដែលមានភ្នែកលៀនធំជាងគេបំផុតលើលោក។ ឆ្កែនេះមានឈ្មោះថា Bruschi ដែលជាឆ្កែ Bull Dog របស់ក្មេងស្រីជំទង់ ១៨ឆ្នាំនាង Victoria Reed ដែលឆ្កែនេះអាចបើកភ្នែកលៀនបានរហូតដល់ ១.១ អ៊ីង។ទំហំនេះបានក្លាយជាឯកទក្តកម្មពិភពលោកដែលទទួលស្គាល់ដោយ Guinness World Record។Bruschi គឺជាឆ្កែដែលបានមកនៅជាមួយនាង Victoria នៅពេលដែលនាងបានចូលរួមយុទ្ធនាការក្នុងការការពារសត្វអនាថា។
ដោយ៖ វឌ្ឍនាប្រភពពី៖ Huffingtonpost