ព័ត៌មានអន្តរជាតិ ៖ ប្រេស៊ីល ដាក់ដេញថ្លៃតុក្តតាសិច ដូចមនុស្សពិតៗ ក្នុងទំព័រប្រវត្តិសាស្រ្ត ខណៈពេលដែលវាគឺជាសមិទ្ធផលស្នាដៃចុងក្រោយបង្អស់ របស់ក្រុមហ៊ុនផលិតតុក្តតាសិច Sexonico របស់ប្រទេសនេះ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Happening ។

គួរបញ្ជាក់ផងដែរថា កម្មវិធីដាក់តាំងបង្ហាញ ព្រមទាំងមានការដេញថ្លៃផងនោះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Sao Paulo កាលពីពេលកន្លងទៅនេះ។ លើសពីនេះទៅទៀត បើតាមការអោយដឹងពីក្រុមហ៊ុនផលិតតុក្តតាសិច Sexonico បានគូសបញ្ជាក់បន្ថែមអោយដឹងថាតុក្តតាសិចដែលត្រូវបានដាក់ដេញថ្លៃលើកនេះ វាមានឈ្មោះថា Valentina ហើយអ្វីដែលរឹតតែអស្ចារ្យ និងប្លែកនោះគឺថា Valentina ត្រូវបានផលិតយ៉ាងពិសេស ស្របពេលដែលស្បែករបស់នាងស្រដៀងណាស់ ទៅនឹងស្បែករបស់មនុស្សយើង មិនត្រឹមតែប៉ុណ្ណោះកាលបើយើងបើកយុទ្ធនាការសង្រ្គាមសឹកនៅក្នុងអាងទឹកបន្ទប់ទឹកនោះ សីតុណ្ហភាពក្នុងខ្លួន Valentina នឹងត្រូវបានរកអោយឃើញថា ដូចទៅនឹងមនុស្សយើងពិតៗ។

គួររំឭកផងដែរថា មកទល់នឹងពេលនេះ Valentina ត្រូវបានដេញថ្លៃ បានដល់ទៅជាង ៥ម៉ើនដុល្លារ ស្របពេលដែលនាពេលអនាគតដ៏ខ្លីខាងមុខនេះ Valentinaនឹងចេញលក់លើទីផ្សារដោយមានតម្លៃប្រមាណជាង ៨០០ ដុល្លារ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Happening