អង់គ្លេស៖ បើតាមការអោយដឹង ពីមា្ចស់ហាងមួយ គឺលោក Angela Croke បានអោយដឹងថា​ កាលពីម្សិលមិញប្រហែលជាម៉ោង ៩: 00ព្រឹក មានករណីចោរប្លន់ក្នុងហាងរបស់គាត់។លោក Angela បាននិយាយថា ដំបូងឡើយចោរប្លន់ម្នាក់នោះ​ បានយកកំាភ្លើងទៅផភ្ជុង អ្នកធ្វើការក្នុងហាងរបស់គាត់ ហើយបានទាលុយចំនួន ១៣,៨៩៨ អឺរូ។

width=455

 

លោក Croke បានបន្ដថា ដោយឃើញស្ថានភាពចោរមានគ្នាតែឯង​ ហើយហ៊ានទារកលុយច្រើនបែបនេះ គាត់និងកូនឈ្នួលប្រុសៗរបស់គាត់ បានសម្រេចចិត្ដប្រយុទ្ធជាមួយចោរនោះ។ ខណៈដែលកំពុងប្រទូស្ដសារាយគ្នា កំាភ្លើងរបស់ចោរនោះ មិនអាចបាញ់បានឡើយ ដែលជាហេតុអោយគាត់ដឹងថា នោះជាកាំភ្លើងជ័រ។ ឃើញស្ថានភាពបែបនេះ កូនឈ្នួលរបស់លោកបានវាយយ៉ាងចាស់ដៃ ហើយបានទូរសព្ទទៅប៉ូលីសភ្លាម។

width=455

width=455

តាមការអោយដឹងពីក្រុមប៉ូលីសបានអោដឹងថា ចោរម្នាក់នោះមានឈ្មោះថា James Allan មានអាយុ ២៨ឆ្នាំ ដែលរូបគេនេះ ទើបតែបានចេញពីព័ន្ធធានាគាកាលពីខែមុននេះ។ ក្រុមប៉ូលីសបានបន្ដទៀតថា ពេលនេះ Allan ប្រហែលជាវិលទៅកាន់លំឋានចាស់វិញហើយ 'គុក' ៕

 

ដោយ៖ រក្សាប្រភព៖ dailymail