ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គេបានសង្កេតឃើញថា វិស័យភាពយន្តរបស់ខ្មែរយើងកំពុងមានសន្ទុះ ងើបមុខឡើងវិញបានហើយ ក៏កំពុងតែមានសន្ទុះលឿនផងដែរ ។ ជាមួយគ្នានោះដែរ គេឃើញផលិតកម្ម RGB ទទួលបានជោគជ័យច្រើន ជាមួយនិងរឿងដូចជា អាបពាក់មួកសុវត្ថិភាព ព្រាយភ្នែកបួន និង ខ្លាចអីសើចតើ ជាដើម ហើយថ្មីៗនេះផលិតកម្មRGB ក៏កំពុងតែត្រៀមដាក់បញ្ចាំងរឿងថ្មី របស់ខ្លួនផងដែរ ។
រឿងថ្មីរបស់ផលិតកម្ម RGB Media បានចំណងជើងថា បេសកកម្ម ស៊ីម ២ ។ គ្រាន់តែលឺចំណងជើងភ្លាម ទស្សនិកជនបានផ្តល់ការចាប់អារម្មណ៍ភ្លាមតែម្តង ។ ហើយដល់ពេលយើងក្រលេកមើលក្នុងវីដេអូ Trailer វិញគឺពិតជាធ្វើអោយយើង កាន់តែចង់ទស្សនាថែមទៀត ។យើងឃើញមានតារាល្បីៗជាច្រើនដូចជា លោក ប៉ែន ចំរុង នាយ ក្រូច លោក បញ្ញាសិទ្ធិ កញ្ញា កាកា និងរៀមច្បងជើងចាស់ដូចជាលោក ទេព រិនដារ៉ូ និងអ្នកនាង ប៉ែន សុផានី ជាដើម ។ តែអ្វីដែលពិសេសនោះគឺ តារាសំដែងប្រុស ៣ រូបទៅសំដែងជាតួ ភេទទី ៣ ទៅវិញ ធ្វើអោយផ្ទៃរឿង កាន់តែល្អមើលជាងមុនទៅទៀត ។រឿង បេសកកម្មស៊ីម ២ នឹងដាក់បញ្ចាំង ១១ ខែតុលា ឆ្នាំ ២០១៣ នេះហើយ ដូចនេះទស្សនិកជនកុំភ្លេចចូលរួមទស្សនា ដើម្បីលើកទឹកចិត្ត វិស័យភាពយន្តរបស់ខ្មែរយើ់ងណា ៕
ដោយ ៖ លីលីប្រភព ៖ facebook, rgb media