ហូឡង់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា អាវពីងពាងមួយដ៏ទំនើប ត្រូវបានគេរចនាម៉ូតឡើងយ៉ាងពិសេស សម្រាបបំពាក់អោយនារីម្នាក់ ដែលមានរូបរាងស្អាតបាត និងស៊ិចស៊ី គឺក្នុងគោលបំណងថតខ្សែភាពយន្ដមួយ ដែលជាខ្សែភាពយន្ដ ទាក់ទងទៅនឹងសត្វពីងពាង។

width=452

ប្រភពដដែលបានអោយដឹងដែរថា អាវនេះ គឺនឹងត្រូវបំពាក់អោយនាង Anouk Wipprechtមានវ័យប្រហែលជា ២៤ឆ្នាំ ជនជាតិហូឡង់។ អ្វីដែលពិសេសនោះ គឺថា អាវពីងពាងដែលរចនាម៉ូត តាមបែបបច្ចេកវិទ្យាខ្ពស់នេះ គឺត្រូវបានរចនាដោយនាង Anouk Wipptechtនេះតែម្ដង។

width=453

Anouk Wipptecht សើ្ទរតែ ត្រូវបានគឺចាត់ទុកថាក្មេងស្រីទីមួយ ដែលមានភាពឆ្លាតវ័យហើយបានរៀនកាត់ម៉ូតសម្រៀកបំពាក់ តាមបែបបច្ចេកវិទ្យាទៀតផង។ Anouk Wippetecht បាននិយាយថា ការរចនាម៉ូតអាវនេះឡើង គឺមានការចូលរូមពីក្រុមការងារជាច្រើននាក់ដែរ។ អាវនេះត្រូវបានរចនាឡើងតាំងពីខែវិច្ឆិកា ២០១២ ហើយត្រូវរចនាតាម Vive le robots និងការចូលរូមយ៉ាងសកម្មពីលោក Viennese វិស្វករ Software​។

width=453

Anouk Wipptecht បានបន្ថែមថា​ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាវមួយនេះ​ មានការលំបាកក្នុងការពាក់វាដែរ ព្រោះតែវា ត្រូវបានដំណើរដោយគ្រឿងអេឡិចត្រូនិច ជាពិសេស គឺវាត្រូវពាក់មកជាប់ស្និទ្ធ ជាមួយនឹងសាច់យើងតែម្ដង៕

 

ដោយ៖ វត្ដីប្រព៖ dailymail