John Terry បានត្រលប់មកវិញចូលលេងឱ្យ Chelsea បានរយៈពេល ១ តង់ក្នុងការប្រកួតជាមួយFullham ក្នុងសប្ដាហ៍នេះ ហើយនេះគឺជាលើកទី ១ ហើយដែលគេបានឃើញ Terry បានប្រលូកក្នុងទីលានបាល់ទាត់ក្រោយពេលដែលបានរត់បុកគ្នាជាមួយនិង Luis Suarez ក្នុងការប្រកួតកាលពីខែវិច្ចិកាឆ្នាំទៅមិញ។Terry បានបង្ហាញខ្លួនក្នុងការប្រកួត U21 និងហ្វឹកហាត់កាលពីពេលថ្មីៗនេះ ហើយលោក RafaelBenitez ក៏បានប្រាប់ផងដែរថា Terry អាចនឹងត្រូវបានដាក់ឱ្យលេងជាមួយ Stoke នាថ្ងៃសៅរ៍ស្អែកនេះ។ ទោះជាយ៉ាងណាគេមិនអាចធានាស្ថានភាពរបស់ Terry បាននោះទេលោក Benitez បានប្រាប់ថាប្រសិនបើគេអាចតស៊ូក្នុងលានហ្វឹកហាត់បានមុនពេលប្រកួតថ្ងៃសៅរ៍ គេអាចនឹងត្រូវបានដាក់ឱ្យលេងពេញ ២ តង់តែម្ដង៕

ដោយ៖ ផានិតប្រភពពី៖ Skysport