អាមេរិក៖ បើតាមការអោយដឹងពីពត៌មានក្នុងស្រុកនៃរដ្ឋ Los Angeles បានអោយដឹងថា កាលពីថ្ងៃ ពុធ ម្សិលមិញនេះ មានតាចាស់ម្នាក់ ដែលមានវ័យ ១០០ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់តុលាការភ្លាមៗ ខណៈដែលគាត់បានជិះរថយន្ដ ហើយបានទៅបុកសិស្សសាលាចំនួន​ ១១ នាក់។

width=457

ស្ភាពការណ៍ឆោឡោមួយ បានកើតឡើង នៅមុខបឋមសិក្សា Norwa Hame ខណៈដែលលោកតា​ Fordda Barthon ដែលមានវ័យ ១០០ឆ្នាំបានជិះរថយន្ដទៅបុកសិស្សសាលារហូតដល់១១ នាក់អោយរងរបួស និងត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។ អ្នកដំណើរម្នាក់ ដែលមានឈ្មោះថា Alma Solache បាននិយាយថា វេលម៉ោងប្រមាណជា ៩:00 ព្រឹកព្រឹក ខណៈ ដែលសិស្សសាលាសម្រាក រូចពួកគេមកទិញរបស់របរជិតផ្លូវ ស្រាប់តែរំពេជ្រនោះ ក៏មានរថយន្ដម៉ាក Cadillac ពណ៌ខៀវបានរេចង្កូតមកបុកក្មេងៗតែម្ដង។ គាត់បានបន្ដថា ដោយសារអ្នកបើកបរមានវ័យចំណាស់ ហើយមិនអាចទប់ស្មារតីបាន ទើបរថយន្ដជ្រុលចង្កូតទៅបុកក្មេងៗមួយក្រុមទៀត សរុបគឺ ១១នាក់។

width=457

លោកតាចាស់បង្កហេតុ​ (Fordda Barthon)

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមប៉ូលីបានឃាត់ខ្លួនលោកតា  Barthon និងរថយន្ដរបស់គាត់ទុកដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ផងដែរ។ គួរបញ្ចាក់ផងដែរថា សិស្សសាលាដែលត្រួវបានបញ្ជូនទៅកាន់មន្ទីពេទ្យ មិនមាននណាម្នាក់ បាត់បង់ជីវិតនោះទេ៕

ដោយ៖ សីហាប្រភព៖ Yahoo