អន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស spyកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្តាមយក្សមួយ ដែលមានដង្កៀបវែង និងធំជាងគេនៅលើលោក ២,៧ ម៉ែត្រ ត្រូវបានប្រលែងចូលទៅក្នុងមជ្ឈមណ្ឌល គាំពារជីវចំរុះសមុទ្រ ( Sea Life Centre ) ដែលមានទីតាំងក្នុងក្រុង Blackpool ភាគពាយព្យ ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា ក្តាមយក្សមួយក្បាលនេះ មានឈ្មោះថា Big Daddy ។ លោក Scott Blacker ដែលជាអ្នកជំនាញខាងជលសាស្រ្ត បានបញ្ជាក់អោយដឹងថា មជ្ឈមណ្ឌលផ្ទាល់មានគំរោង អោយវារស់នៅជាមួយនឹងក្តាមញីមួយក្បាលផ្សេងទៀត ដោយសង្ឃឹមថា វានឹងអាចបង្កកំណើតបាន៕
ដោយ ៖ ពិសីប្រភព ៖ spy