បារាំង៖ ទោះបីជា ក្នុងសា្ថនភាពត្រជាក់ បែបណាក៏ដោយ ក៏សត្វស្លាប Kingfisher នៅតែអាចចាប់ចំណីបានយ៉ាងងាយស្រួលដែរ។ នេះបើតាម ការអោយដឹងពីលោក Jean Francois Hellioនិង លោក Nicolas Van Ingen ជនជាតិបារាំង ដែលបានថតរូបនៅឯសួន Le Brenne នៃប្រទេសបារាំង។
លោក Nicolas វ័យ ៥១ឆ្នាំ បាននិយាយថា វាពិតជាទិដ្ឋភាព ដ៏អស្ចារ្យណាស់ ខណៈដែលសត្វ Kingfisher អាចប្រើចំពុះដ៏មុតស្រួចរបស់វា ក្នុងចាប់ការយកត្រី ក្នុងព្រិលទឹកកក បានយ៉ាងងាយស្រួល។ គាត់បានបន្ដថា វាស្ទើរតែមិនគួរអោយជឿនឹងភ្នែក ខណៈដែលសត្វចាប់ត្រីបានពី ព្រិលទឹកកកដ៏ក្រាស់បំផុត៕



ដោយ៖ វត្ដីប្រភព៖ dailymail