ព័ត៌មានអន្តរជាតិ  ៖   យ៉ាងហោចណាស់  មនុស្ស ៨ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងប្រទេសឥណ្ឌា  នៅពេលដែលឧទ្ធម្ភាគចក្រសង្គ្រោះ ក្រុមមនុស្សរងគ្រោះព្រោះទឹកជំនន់មួយគ្រឿង     បានជួបនឹងឧបទ្ទេវហេតុធ្លាក់  និង ផ្ទុះឆេះ  កាលពីថ្ងៃអង្គារម្សិលមិញនេះនេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

width=427

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុផ្ទុះឆេះ​  ធ្លាក់ឧទ្ធម្ភាគចក្រសង្គ្រោះនេះ បានកើតឡើងនៅក្នុងតំបន់ Gaurikund រដ្ឋ Uttarakhand ភាគខាងជើង ប្រទេសឥណ្ឌា ។ គួររំឭកផងដែរថា   ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ  ប្រទេសឥណ្ឌាពិតជាទទួលរងឥទ្ធិពលដ៏អាក្រក់យ៉ាងខ្លាំង ដែលស្ទើរតែមិនធ្លាប់បានជួបកាលពីពេលកន្លងទៅនោះគឺ មនុស្សច្រើនជាង  ៥ ពាន់បានស្លាប់បាត់បង់ជីវិត  ខណៈបានជួបនូវគ្រោះទឹកជំនន់ដ៏កាចសាហាវ ស្របពេលដែលក្រុមមនុស្សមួយចំនួន បានជាប់គាំងនៅលើទីទួលមានសុវត្ថិភាព មិនត្រឹមតែប៉ុណ្ណោះ ក៏មានការរអិលបាក់ដីផងដែរ។

នាយករដ្ឋមន្រ្តី នៃប្រទេសឥណ្ឌា លោក  Manmohan  Singh បានចេញសេចក្កីថ្លែងការណ៍អោយដឹងថា ៖  លោកពិតជាមាន ការតក់ស្លុតជាខ្លាំង  នៅពេលដែលបានដឹងឭព័ត៌មានមួយនេះ។ ប្រជាជាតិ រួមទាំងខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ  និងកាន់ទុក្ខ  ដល់ក្រុមមនុស្ស      ដែលបានស្លាប់បាត់បង់ជីវិត  ជាពិសេសឧទ្ទិសដល់  វីរៈបុរសក្លាហានរបស់យើង   ដែលបានប្រឹងប្រែង អោយអស់ពីលទ្ធភាព  ក្នុងការជួយមនុស្សរាប់ពាន់នាក់ ពីគ្រោះដ៏អាក្រក់មួយនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN