ស៊ុយអែត៖ តាមការអោយដឹងពីក្រុមស្ថាបត្យករ នៃប្រទេសស៊ុយអែត កាលពីពេលថ្មីៗនេះថា ពួកគេ​ នឹងគ្រោងសាងសង់អាគារ ដែលមានលក្ខណៈអស្ចារ្យមួយ ដោយធ្វើពីឈើសុទ្ធសាត និងមិនងាយរងនូវភ្លើងឆេះ​ ដូចអាគារធ្វើអំពើដែកថែប ឬសំណង់ឡើយ។

width=446

width=445

លោក C.F. Møller និង Dinell Johansson ដែលជាស្ថាបត្យករដ៏ឆ្នើម បាននិយយាថា​ អាគារ ដែលប្លែក និងមិនធា្លប់មានពីមុនមកនេះ នឹងត្រូវបណ្ដុះឡើង នៅពេលឆាប់ៗ ខាងមុខក្នុងទីក្រុង Stockholm នៃប្រទេសស៊ុយអែតនេះ។ ពួកលោកទាំងពីរ បានបន្ថែមថា អាគារនេះ  ត្រូវតែខ្ពស់ជាងគេលើពិភពលោក  (៣៤ ជាន់ គិតតាមលក្ខណៈស្ដង់ដាឈើ) ហើយនឹងមិនងាយរងនូវបាតុភូតអគ្គីភ័យឆាបឆេះទៀតផង។

width=445

width=446

លោក C.F បានបន្ថែមថា ការធ្វើអាគារនេះឡើង វាមិនត្រឹមតែអាចមានតម្លៃតិចជាងសំណង់អាគារដែក ឬស៊ីម៉ង់ត៍ទេ​ តែវាថែមទាំងបង្ហាញពីកិត្យានុភាព នៃសិល្បៈដ៏អស្ចារ្យ ដែលយើងមាន ហើយក៏ចង់បង្ហាញពីភាពខ្លាំង របស់ពួកយើង ដល់ពិភពលោកក្នុងការ កសាងអាគារផងដែរ៕

ដោយ៖ រដ្ឋាប្រភព៖ newsday