ក្រោយពីច្រូតកាត់ កសិករកូរ៉េខាងជើង មមាញឹកនឹងការប្រមូល និងបញ្ជូនចម្បើងស្ងួត មកផ្ទះ ហើយនៅក្បែរនោះ គឺជាចំការស្ពៃដ៏ធំ បៃតងស្រស់ កំពុងតែត្រូវបានប្រមូលផល។

/

ការផលិតស្បៀងក្នុងអតីតកាល ធ្លាប់ជាបញ្ហាធំចំពោះរដ្ឋាភិបាលកូរ៉េខាងជើង។ ក្រោយពីមានគ្រោះអត់ឃ្លាន ក្នុងអំឡុងទសវត្សឆ្នាំ ១៩៩០ ប្រទេសដ៏អាថ៌កំបាំងនេះ បានចាប់ផ្ដើមផ្ដោតសំខាន់ទៅលើការផលិតស្រូវអង្ករ និងអាហារសម្បូរប្រូតេអ៊ីនមួយចំនួន។

/

អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ Al Jazeera បានចុះទៅផ្ដិតយករូបភាព នៅវាលស្រែ Migok នៅក្រុង Sariwo'n ជាកន្លែងដែលត្រូវគេមើលឃើញថា ជាគំរូរបស់កូរ៉េខាងជើង។ នៅ​តំបន់​នេះ មានកសិករជាង ១.៧០០នាក់ ធ្វើស្រែនៅលើផ្ទៃដី ៧៥០ហិកតា។

/

ដើម្បីជម្រុញឱ្យប្រជាជនធ្វើស្រែ រដ្ឋាភិបាលរបស់លោក Kim Jong-un បានអនុញ្ញាតឱ្យកសិករលក់ស្រូវនៅគ្រប់ទីផ្សារក្នុងស្រុក ជាប្រការដែលកាលពីមុន ត្រូវហាមឃាត់។

/

ក្នុងរូបថតនេះ បុរសម្នាក់កំពុងថែស្ពៃរបស់ខ្លួន។ បន្លែនេះ ក្រោយពីប្រមូលផល វាត្រូវគេយកទៅធ្វើជ្រក់ គីមជី។

/

បើទោះជាការធ្វើស្រែចំការ មានការប្រសើរឡើង ប៉ុន្ដែ កូរ៉េខាងជើង នៅតែមានបញ្ហាប្រឈមជាច្រើន នោះខាងមុខ។ អង្គការស្បៀងអាហារពិភពលោក ឱ្យដឹងថា ៤០% នៃស្ដ្រី និងកុមារ នៅប្រទេសនេះ ត្រូវខ្វះខាតស្បៀងពេញមួយឆ្នាំ ហើយភាគច្រើន កុមារខ្វះវីតាមីន C និង កាល់ស៊្យូម។

/

កូរ៉េខាងជើង ត្រូវខំប្រឹងប្រែងជាងនេះ និងត្រូវចំណាយពេលច្រើនថែមទៀត ទើប​អាច​ឈានដល់ដំណាក់​កាលកាត់បន្ថយការពឹងផ្អែកទៅលើជំនួយអន្តរជាតិ។

/

ផ្ទាំង​បដា​ធំ​មួយ ត្រូវ​គេ​ដាក់​នៅ​លើ​ចំការ​ស្ពៃ​ នៅ​ក្បែរ​វាល​ស្រែ​ដ៏​ធំ​ធេង​

/

ពលទាហាន​កូរ៉េ​ខាង​ជើង និង​រថយន្ដ​ដឹក​ស្ពៃ​គីម​ជី​របស់​ខ្លួន

/

ប្រជា​ជន​ក្នុង​តំបន់​ជន​បទ​របស់​កូរ៉េ​ខាង​ជើង ពេញ​និយម​នឹង​ការ​ជិះ​កង់

/

វាល​ស្រែ​ធំ​មួយ នៅ​ជាយ​ក្រុង​ព្យុង​យ៉ាង

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Nicole Salazar/Al Jazeera