គ្រូបង្វឹករបស់កីឡាករប្រដាល់ Manny Pacquiao គឺលោក Freddie Roach បាននិយាយប្រាប់លោក Pacquiao ឲ្យឈប់សម្រាកការប្រកួតប្រដាល់មួយរយៈ ចំនួន ៩ខែ បន្ទាប់ពីការបរាជ័យក្នុងការប្រកួតកាលពី សប្តាហ៍មុនេះ។

Pacquiao ត្រូវបានកីឡាករ Juan Manuel Marquez វាយឲ្យដួល នៅតឹកទី៦ នៅក្នុងការប្រកួតឯ Las Vegas កន្លងទៅនេះដែលជាព្រឹត្តិការណ៍មិនធ្លាប់កើតឡើងលើ Pacquiao។

width=455

រូបភាព៖ លោក Freddie Roach

លោក Freddie Roach បានសម្រេចចិត្តឲ្យ Pacquiao ឈប់សម្រាកពីការប្រកួតព្រោះចង់ឲ្យ Pacquiao សន្សំកម្លាំងឡើងវិញសម្រាប់ពេលប្រកួតក្រោយៗទៀត។ Roach បានមានប្រសាសន៍ថា “យើងត្រូវការពេលសំរាកសម្រាប់ Pacquiao ហើយយើងមិនគួរប្រញាប់ប្រញាល់ឲ្យ Pacquiao ឡើងប្រកួតពេកទេ។ ចំពោះខ្ញុំ បើសិន Pacquiao នឹងឡើងប្រកួតនាខែកញ្ញា ២០១៣ គឺដូចជានៅរហ័សពេកផង”៕

ដោយ៖ តុលា ប្រភព៖ espn