អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅ បានបញ្ជាក់អោយដឹងថា យុវសិស្សមិនទាន់បានបញ្ចប់ថ្នាក់វិទ្យាល័យម្នាក់ ត្រូវបានកាត់ទោសអោយជាប់ទ្រុង ៦ សប្តាហ៍ ពីបទប្រព្រឹត្តិអំពើមិនសមរម្យ ពោលគឺ លួចថតក្រោមសំពត់ស្រីៗ ខណៈពេលពួកគេកំពុងផ្លាស់ប្តូរសម្លៀកបំពាក់ ។
គួររំឮកផងដែរថា យុវសិស្សដែលមិនទាន់បានបញ្ជប់ថ្នាក់វិទ្យាល័យរូបនេះ មិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណអោយបានច្បាស់លាស់នៅឡើយទេ គ្រាន់តែបានដឹងថាគេគឺជាសិស្សដែលកំពុងតែធ្វើ់ការសិក្សានៅសកលវិទ្យាល័យជាតិសិង្ហបុរី។
យុវសិស្សដែលត្រូវបានកាត់ទោសជាប់ទ្រុងរូបនោះ មិនទាន់ស្គាល់អត្តសញ្ញាណ
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាការសំរេចកាត់ទោសអោយយុវសិស្សម្នាក់នេះជាប់ទ្រុងទៅតាម បន្ទាប់ពីរកអោយឃើញថា គេបានលួចថតស្រីៗផ្លាស់សម្លៀកបំពាក់ នៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែង នាមជ្ឈមណ្ឌលទំនិញ Parkway Shopping Centre ប្រទេសសិង្ហបុរី៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Edvantage