ព័ត៌មានអន្តរជាតិ ៖ បុរសដែលជាតៃកុងឡានម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមានសំណាងហួស ខណៈពេលដែលគាត់មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីធា្លក់ចុះពីលើឡាន រយីងរយោងរបស់គាត់ កំពស់ដល់ទៅ ២០ ម៉ែត្រ ស្របពេលដែលវាសើ្ទរតែនឹងធ្លាក់ចុះពីលើស្ពានអាកាស បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយនឹងរថយន្តមួយផ្សេងទៀត និងក្រឡាប់ផ្ងាជើងទ្រមេឃតែម្តង។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថា្នក់ចរាចរណ៍ ដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងកាលពីវេលាមួយម៉ោងមុននេះបន្តិច នៅឯទីកុ្រង Melbourne ប្រទេសអូស្រ្តាលី។ លើសពីនេះ បើយោងតាមសម្តី លោក Adam D alrymple ដែលជាជំនួយការមន្រ្តីជាន់ខ្ពស់មកពីអង្គភាពពន្លត់អគ្គីភ័យ ប្រចាំក្រុងនេះ បានគូសបញ្ជាក់អោយដឹងថា មូលហេតុដែលបានបណ្តាលអោយកើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយនេះ គឺថា បានបណ្តាលមកពីការបើករេជាខ្លាំង ដោយជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាស បន្ទាប់ពីព្យាយាមបើកគេច ដែលបម្រុងទៅបុកនឹងឡានដែលបត់កាច់យ៉ាងខ្លាំង។

ដោយឡែក បើនិយាយពីតៃកុងឡាន ដែលបានធា្លក់ពីលើស្ពានអាកាសមកដល់ដីកំពស់ ២០ ម៉ែត្រ រូបនោះ មិនទាន់បានដឹងនូវអត្តសញ្ញាណនៅឡើយនោះទេ ។ យ៉ាងណាមិញ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញមានសមត្តកិច្ចដោយបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ស្របពេលដែលគាត់ទទួលរងរបួសធ្ងន់ តែមិនបានគំរាមគំហែងដល់អាយុជីវិតនោះទេ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ