ព័ត៌មានអន្តរជាតិ ៖ បើទោះជាវីដេអូមួយនេះ ត្រូវបានបង្ហោះចូលទៅក្នុងអ៊ិនធើណេតរាងយូរហើយក៏ពិតមែន តែក្នុងរយៈពេលដ៏ខ្លីមួយ នាពេលថ្មីៗនេះ វាត្រូវបានទទួលការពេញនិយមសាជាថ្មី ពីបណ្តាអ្នកលេងប្រព័ន្ធអ៊ិនធើណេត បន្ទាប់ពីគេហទំព័រសារព័ត៌មានបរទេស huff-ingtonpost បានចាប់អារម្មណ៍ និងចុះផ្សាយវាម្តងទៀត នោះគឺ វីដេអូ សត្វខ្លាឃ្មុំរុស្ស៊ី ឆ្លាតវៃ ចេះធ្វើតាម ការបញ្ជារបស់ម្ចាស់វាបានយ៉ាងល្អជាទីបំផុត។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា សត្វខ្លាឃ្មុំរុស្ស៊ី ឆ្លាតវៃ មួយក្បាលនេះ មានឈ្មោះថា Tima ខណៈពេលដែលម្ចាស់របស់វាមានឈ្មោះថា Pavel Vyakin ។ ជ្រាបកាន់តែច្បាស់ ថាតើ សត្វខ្លាឃ្មុំរុស្ស៊ី ឆ្លាតវៃមួយក្បាលនេះចេះធ្វើតាម ការបញ្ជារបស់ម្ចាស់វាបានល្អ ដល់កំរិតណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ huffingtonpost