ចក្រភពអង់គ្លេស ៖ គេហទំព័រសារព័ត៌មានបរទេស Edvantage បានចេញផ្សាយអោយដឹងថាគ្រូស្រីវ័យ ៤១ ឆ្នាំម្នាក់ត្រូវបានកាត់ទោសអោយជាប់ទ្រុង  បន្ទាប់ពីបានរកអោយ​ឃើញថា  ខ្លួនបានមានទំនាក់ទំនងរួមភេទ ជាមួយនឹងសិស្សប្រុសវ័យចន្លោះពី ១៥ ទៅ ១៧ ឆ្នាំ។

បើតាមរបាយការណ៍ដដែល  បានបន្ថែមថា  គ្រូស្រីដែលមានវ័យ  ៤១  ឆ្នាំរូបនោះមានឈ្មោះថា Emma Webb  ហើយក៏ម្តាយរបស់កូន  ២   រូបផងដែរ  ត្រូវបានរកអោយឃើញថា  បានសារភាពទទួលកំហុសថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើស្មោគគ្រោកនោះមែន ដោយនាងបានដេកជាមួយនឹងក្មេងប្រុសសិស្សសាលាដល់ទៅ  ៣  នាក់ ក្នុងនោះ  មានសិស្សប្រុសម្នាក់ត្រូវបានរកអោយឃើញថាធ្លាប់ដេកជាមួយនាងដល់ទៅ​ ១២​ ដងឯណោះ។

width=489

លើសពីនេះទៅទៀត   ទន្ទឹមនឹងការចោទសួររកដំណើរដើមទង  នៃរឿងហេតុនេះ ក្នុងតុលាការ កាលពីថ្ងៃទី  ៣០ ខែសីហា នាងបានសារភាពបន្ថែមផងដែរថា  មានពេលមួយនោះ  នាងពិតជាបានប្រព្រឹត្តិអំពើល្មោភកាមមួយនេះ ទៅលើសិស្សរបស់នាងពិតប្រាកដមែន  តាមរយៈការស្ទើបអង្អែល ក៏ដូចជា តាមមាត់ផងដែរ។

ជារួម គ្រូស្រីល្មោភកាមម្នាក់នេះ  ត្រូវបានកាត់ទោសសំរេច  ថាតើត្រូវជាប់គុកប៉ុន្មានឆ្នាំ  ដែលវានឹងត្រូវបានប្រកាសជាស្ថាពរនៅថ្ងៃទី ២៨ ខែកញ្ញា  ខាងមុខនេះ  បន្ទាប់ពីអង្គជំនុំជំរះរបស់តុលាការ៕

ដោយ ៖ រិទ្ធីប្រភព ៖ edvantage