ខ្សែបំរើវ័យ ៣៤ ឆ្នាំរបស់ Chelsea កីឡាករ Frank Lampard កំពុងតែជិតចប់កុងត្រាជាមួយក្រុមChelsea ហើយប្រហែលជាក្នុងពាក់កណ្ដាលរដូវកាលនេះនៃ BPL ហើយគេប្រហែលជាមិននឹងបន្តកុងត្រាថ្មីនោះទេ ដែលព័ត៌មាននេះបានធ្វើឱ្យអ្នកដឹកនាំក្រុមជាច្រើនកំពុងតរំជើបរំជួលត្រៀមខ្លួនក្នុងការចរចារកុងត្រាជាមួយកីឡាករដ៏ឆ្នើមរូបនេះ។ក្នុងនោះមានមនុស្សម្នាក់ដែលកំពុងតែសម្លឹងមើលយ៉ាងជិតដិតដល់ Lampard នោះគឺ Sir AlexFerguson។ លោកមានបំណងក្នុងការទាញ Lampard មក ManUtd ប៉ុន្តែសម្រាប់ការទាយរបស់អ្នកជំនាញមួយចំនួនគេបាននិយាយថា Lampard ប្រហែលជាមិនទៅ ManUtd នោះទេ។គេអាចនឹងបែរទៅរក Arsenal ឬអាចទៅអ៊ីតាលីជាមួយ Inter ក៏ថាបានព្រោះក្រុម ២ នេះក៏កំពុងតែចរចារកីឡាកររូបនេះដូចគ្នា៕



ដោយ៖ ផានិតប្រភពពី៖ K14