អន្តរជាតិ ៖ ចាប់ឃាត់ខ្លួននារីវ័យ ២៤ ឆ្នាំម្នាក់ បន្ទាប់ពីនាងបានតុបតែងខ្លួនជាមនុស្សបុ្រសរួចបង្ហោះរូបនោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម ក្នុងការទាក់ទាញក្មេងស្រីវ័យ ១៥ ឆ្នាំម្នាក់ អោយមករួមភេទជាមួយនឹងខ្លួន នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស newstoday ។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនជាប់ចោទ និងត្រូវបានរកអោយឃើញថា ជាមនុស្សស្រីស្រឡាញ់ភេទដូចគ្នានោះ មានឈ្មោះថា Carissa Hads វ័យ ២៤ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួនកាលពីពេលកន្លងទៅ ក្នុងការធ្វើដំណើរឆ្លងរដ្ឋ ទៅរួមភេទជាមួយនឹងអនីតិជន។
អំឡុងនៃពេលចាប់ឃាត់ខ្លួន ភ្នាក់ងារមានសមត្តកិច្ច បានធ្វើការរឹបអូសនូវលិង្គសិប្បនិម្មិតដែលត្រូវបានប្រើជាមួយនឹងជនរងគ្រោះ ស្របពេលដែលភ្នាក់ងារស៊ើបអង្កេតតាមប្រព័ន្ធអ៊ិនធើណេត ប្រឆាំងទៅនឹងការជួយដូរកុមារ បានរកអោយឃើញថា ជនជាប់ចោទ បានបង្ហោះរូបដោយដាក់ឈ្មោះថា James Wilson Puryear វ័យ ១៧ ឆ្នាំ ជាមួយនឹងសិល្បៈនៃការតុបតែងខ្លួនធ្វើជាមនុស្សប្រុសផងដែរ៕
គួររំឭកផងដែរថា Carissa គឺជាពលរដ្ឋរស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក៕
ដោយ ៖ ពិសីប្រភព ៖ newstoday