ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា, ហាងលក់ទូរស័ព្ទធំៗចំនួនពីរនៅរាជធានីភ្នំពេញបានជុសជុល និងបើកទ្វារទទួលអតិថិជនជាប្រក្រតីវិញហើយ។

គឺហាងលក់ទូរស័ព្ទ “គីរីរម្យ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនិងហាងលក់ទូរស័ព្ទ “ផ្កាឈូកទិព្វ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ បានជួសជុល កែលំអ តុបតែង ប្រកបដោយសោភណ្ឌភាព និងបានបើកទ្វារទទួលអតិថិជនជាប្រក្រតីវិញហើយ។

/

ស្របពេលនឹងការចាប់ផ្តើមបើកលក់សារជាថ្មីនេះហាងលក់ទូរស័ព្ទទាំងពីរខាងលើនឹងផ្តល់វត្ថុអនុស្សាវរីយ៍ដូចជាអាវយឺត អាវភ្លៀង ឬឆត្រ ដល់អតិថិជនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី 6-8សីហា នៅរាល់ពេលនៃការជាវNOKIAដែលមានតម្លៃចាប់ពី ៣០ ដុល្លាឡើងទៅ។

/

អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា-ឡាវ លោក JERRY MANUS បានលើកបញ្ជាក់ថា កិច្ចសហការជាដៃគូរវាង NOKIA និងម្ចាស់ហាងទាំងពីរខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ក បង្កើតបរិយាកាសនិងបទពិសោធន៍ល្អជូនអតិថិជនដែលអញ្ជើញមកដល់ក្នុងហាង ដែលជាបច្ច័យមួយ រួមចំណែកបង្កើនបរិមាណលក់ផលិតផល NOKIA។​ លោកបានបន្ថែមទៀតថា កិច្ចសហការជាមួយម្ចាស់ហាងលក់ទូរស័ព្ទ នឹងត្រូវពង្រីកនិងមានការវិវឌ្ឍជាបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។

/

ទាំងម្ចាស់ហាងលក់ទូរស័ព្ទ “គីរីរម្យ” និង “ផ្កាឈូកទិព្វ” មានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហការជាមួយនឹងក្រុមហ៊ុន NOKIA ដោយបានបញ្ជាក់ថា     ភាពជាដៃគូនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការបំពេញសេចក្តីត្រូវការ និងចំណង់ចំណូលចិត្តអតិថិជន NOKIA៕

ដោយ ៖ សូរីយ៉ាប្រភព ៖ NOKIA