កំណត់ត្រាប្រចាំថ្ងៃពីបណ្តា Applications នៅលើ iOS បានបង្ហាញឲ្យដឹងព័ត៌មានមួយស្តីពីឧបករណ៍ចម្លែកមួយ មានកូដឈ្មោះថា iPhone 6.1 និងប្រើ iOS 7 ហើយវាត្រូវបានធ្វើពិសោធនៅឯទីចាត់ការកណ្តាលរបស់ Apple ទៀតផង។

គ្រប់អ្នកអភិវឌ្ឍន៍ Software ទាំងអស់នៅលើ iOS សុទ្ធតែអាចកត់ត្រាបាននូវឧបករណ៍ និង Software ណាមួយដែលប្រើប្រាស់ Application របស់ខ្លួន។ ព្រោះតែកត្តានេះហើយ ទើបមុននេះ ព័ត៌មានស្តីពី Version iOS 6 ជាមួយនឹងការដកចេញ Google Maps និងជំនួសមកវិញដោយApple Maps បានលេចចេញឡើងមុនជាយូរខែ មុននឹងត្រូវបានប្រកាសដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការ។

/

iPhone 6.1 លេចចេញរូបរាងលឿន ជាងបណ្តា iPhone ជំនាន់មុនៗ

អ្នកបង្កើតកម្មវិធីមួយចំនួនបានចែករំលែកជាមួយ The Next Web ក៏ដូច 9to5mac ថា ពួកគេបានរកឃើញនូវឧបករណ៍ចម្លែកមួយដូចជា iPhone 6.1, ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 7 ពីកំណត់ត្រាប្រចាំថ្ងៃពីបណ្តា Applications នៅលើ iOS។ បើតាម 9to5mac, iPhone 6.1 គឺជាឈ្មោះកូដថ្មីស្រឡាងនៃ iPhone ថ្មីមួយ គឺមិនមែនជា iPhone 5 នោះទេ ព្រោះថា iPhone 5 មានឈ្មោះកូដជា iPhone 5.1 រឺ iPhone 5.2 គឺអាស្រ័យទៅតាម Version LTE ។

width=488

ប្រព័ន្ធប្រតិបត្តិការ 7.0.0 និង 7.0.1 បង្ហាញខ្លួននៅក្នុង កំណត់ត្រាប្រចាំថ្ងៃរបស់ Application មួយលើ iOS   (រូបភាពពី: 9to5mac)

Apple នៅតែរក្សាការសម្ងាត់ព័ត៌មានស្តីពី ផលិតផលថ្មីរបស់ខ្លួន ប៉ុន្តែព័ត៌មានចចាមអារាមមួយលេចលឺកាលពីខែវិច្ឆិកា បានឲ្យដឹងថា iPhone 5S ចាប់ផ្តើមបញ្ជូនទៅធ្វើការផលិតតាំងពីចុងឆ្នាំ2012, ហើយក្រោយមករូបភាពផ្នែកខាងក្រោយរបស់ផលិតផលនេះ ក៏លេចចេញនៅលើអ៊ីនធឺណេត៕

ដោយ៖ សិលាប្រភព៖ VE