ក្រុមអ្នកស្រាវជា្រវបានធ្វើការបកស្រាយបញ្ជាក់ថា វាគឺជាការពិតមួយដែលមិនអាចធ្វើការ
បដិសេធបានឡើយ គឺនៅពេលដែលលោកអ្នកជេរប្រទេច...លោកអ្នកនឹងមានអារម្មណ៍ថា
ហាក់មានភាពធូរស្បើយជាងមុនបន្តិច មិនតែប៉ុណ្ណោះវាក៏ជួយកាត់បន្ថយបាននូវភាពតាន
តឹង តប់ប្រមល់ និងជំងឺ stress ទៀតផង។

អ្នកស្រាវជ្រាវមួយរូបឈ្មោះលោក Richard Stephens ជំនាញផ្នែកចិត្តវិទ្យានៃសាកលវិទ្យា
ល័យ Keele អោយដឹងថា ការជេរប្រទេច អាចបង្កើតបានជាប្រតិកម្មអារម្មណ៍មួយដែល
ត្រូវបានគេហៅឈ្មោះថា ឱសថកាត់បន្ថយភាពតានតឹង ។ ដោយឡែកវាក៏បានជំរុញ
អោយមានការកើនឡើងនៃបរិមាណ adrenaline នៅក្នុងឈាមផងដែរ។ Adrenaline អាច
ចាត់ទុកបានថាជាប្រភេទនៃឱសថម្យ៉ាងដែលអាចជួយកាត់បន្ថយបាននូវការឈឺចាប់មួយ
ចំនួននៅពេលដែលមានការទទួលរងរបួស ទាំងផ្នែកផ្លូវកាយនិងផ្នែកសា្មរតី រហូតដល់
ពេលដែលសារពាង្គកាយរបស់យើងមានស្ថេរភាពឡើងវិញក្នុងពេលកំណត់ណាមួយ។
ទន្ទឹមនឹងនោះការស្រាវជ្រាវនេះក៏មិនបានទាមទារតម្រូវអោយលោកអ្នកជេរប្រទេចដោយ
ឥតឈប់ឈរនោះឡើយ។

ការជេរប្រទេចដោយឥតឈប់ឈរ ធ្វើអោយលោកអ្នកកាន់តែអាក្រក់ខ្លាំងឡើងនៅក្នុង
ក្រសែភ្នែកអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះរាល់បុគ្គលដែលចូលចិត្តប្រើពាក្យជេរប្រទេច នឹង
មិនទទួលបាននូវអត្ថប្រយោជន៍ពីការជេរនោះទៀតទេ ពីព្រោះនៅពេលនោះការជេរប្រទេច
របស់គេមិនមែនជាប្រតិកម្មអារម្មណ៍ទៀតឡើយ តែវាបានក្លាយជាទំលាប់របស់គេទៅវិញ។
ការជេរប្រទេច អាចមានប្រសិទ្ធភាពបានគឺនៅពេលដែលវាទង្វើមួយនៃការផ្ទុះឡើង និងមិន
មានលក្ខណៈជាទំលាប់ប៉ុណ្ណោះ។

ការស្រាវជា្រវរបស់លោក Stephens ត្រូវបានធ្វើការចុះផ្សាយនៅលើទស្សនាវដ្តីមួយមាន
ឈ្មោះថា Journal of Pain ដែលលោកក៏បានធ្វើការបញ្ជាក់បន្ថែមដែរថាបុគ្គលដែលមិនសូវ
ប្រើពាក្យជេរប្រទេច គឺអាចលូកដៃចូលទៅក្នុងទឹកកកបានយូរជាងទេ្វរដងបើធៀបជាមួយ
បុគ្គលដែលចូលចិត្តជេរប្រទេច។ ដូច្នេះដំបូន្មានល្អសំរាប់លោកអ្នកគឺលោកអ្នកមិនត្រូវប្រើ
ពាក្យជេរប្រទេចច្រើនហួសហេតុពេកនោះទេពីព្រោះ ជេរប្រទេចច្រើននឹងក្លាយជាទម្លាប់
ទម្លាប់យូរៗទៅវានឹងក្លាយជាប្រពៃណីចរិយាមាយាទ និងមានការពិបាកក្នុងការផ្លាស់ប្តូរ។
ហើយពេលនោះលោកអ្នកមិនត្រឹមតែលែងទទួលបានផលប្រយោជន៍ពីការជេរប្រទេច តែ
វាបានប្រែក្លាយលោកអ្នកអោយកា្លយជាមនុស្សដែលអាក្រក់ម្នាក់ទៅវិញ៕

ប្រភព៖ Gizmodo
ដោយ៖ រស្មី