Terri Calvesbert ធ្លាបជាក្មេងស្រីមា្នក់ដ៏កំសត់ ការពិតទៅនាងមិនអាចរស់នៅដល់សព្វថ្ងៃនេះទេតែដោយសារមានការជួយពីក្រុមគ្រូពេទ្យអស់ពីសមត្ថភាពទើបបាននាំអោយនាងអាចរសរានមានជីវិតដោយមិនគួរអោយជឿក្រោយពេលត្រូវបានទទួលរងគ្រោះពីការរលាកយ៉ាងសម្បើមនៅពេលនាងមានអាយុទើបតែ ២២ ខែនៅក្នុងហេតុការឆេះផ្ទះមួយ។
Terri នាងទទួលការរងគ្រោះយ៉ាងសំបើមដោយសាររលាក ហើយនាងបានរលាកពេញខ្លួនទៅហើយនៅពេលដែលក្រុមអ្នកសង្រ្គោះបានរកនាងឃើញនោះ។ នាងត្រូវបានអណ្ដាតភ្លើងរុំដូចជាតុកត្តាជ័រដែលត្រូវដុតចោលដូច្នោះដែរ គ្រាន់តែនាងគឺជាមនុស្សមានជីវិតប៉ុណ្ណោះ។ មុខមាត់ ត្រចៀក ច្រមុះរបស់នាងត្រូវបានអណ្ដាតភ្លើងប្រល័យអស់ទៅហើយ អ្វីទាំងអស់នេះគឺបណ្ដាលមកពីម្ដាយរបស់នាងដោយក្រោយពេលដែលម្ដាយរបស់នាងត្រូវបានដាក់ទោសអោយជាប់ពន្ធគារចំនួន ២០ ឆ្នាំមកនោះគាត់បាននិយាយថា គ្មាននរណាអាចធ្វើអោយខ្ញុំមានអារម្មណ៍សោកសៅជាងខ្លួនខ្ញុំនោះទេ។ ខ្ញុំស្ដាយនូវអ្វីដែលខ្ញុំបានធ្វើ ខ្ញុំជាអ្នកដែលធ្វើអោយជីវិតរបស់នាងជាកូនក្លាយជាបែបនេះ។
យប់ថ្ងៃកើតហេតុក្មេងស្រីនេះត្រូវបានគេប្រញ៉ាប់ក្នុងការបញ្ជូនទៅមន្ទីពេទ្យដោយខ្លូនប្រាណរបស់នាង ៩០% ត្រូវបានខ្លោចអស់ទៅហើយ។ ហើយពេលនេះនាងមានអាយុប្រមាណ ២៣ ឆ្នាំហើយនាងអាចរស់ររានមានជីវិតបានក្រោមការជួយសង្រ្គោះដោយការវះកាត់រាប់សិបដង។ ទោះបីជានាងជាមនុស្សម្នាក់ដែលមានរូបរាងខុសពីគេក្ដីក៏នាងនៅតែមានឆន្ទះក្នុងការរស់នៅជានិច្ច៕

ដោយ៖ ម៉ូនីកាប្រភពពី៖ vyperlooks