កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ គេហទំព័រ Sports Chosun របស់កូរ៉េខាងត្បូង បានចុះផ្សាយព័ត៌មានស្តីពីកម្មវិធីប៉ុស្តិ៍ទូរទស្សន៍មួយ នៅប្រទេសជប៉ុន។ ក្នុងនោះ គឺបង្ហាញពីទិដ្ឋភាពនារីៗ ស្ទាបអង្អែលដើមទ្រូង អ្នកចូលរួមលេង ដែលបានបង្កឲ្យមានមតិ ចម្រូងចម្រាស់គ្នា ជាច្រើន។
ទិដ្ឋភាពនេះ គឺបានលេចចេញពីវីដេអូឃ្លីបមួយ ដែលបានបង្ហោះនៅលើ Youtube ជាមួយនឹងចំណងជើងបកប្រែមកថាៈ “Show របស់ Sung Jin Kook, ស្ទាបដើម្បីទាយថា ជាអ្នកណា”។
គេហទំព័រ Sports Chosun របស់កូរ៉េ ចុះផ្សាយព័ត៌មានស្តីពី Show ប៉ុស្តិ៍ទូរទស្សន៍ ដែលបង្កមានការិះគន់ច្រើន នៅប្រទេសជប៉ុន
វីដេអូឃ្លីបនោះ បានបង្ហាញពីផ្នែកមួយនៅក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ នៅជប៉ុន ដែលជាល្បែងកំសាន្តរបស់ នារីៗ។ សមាជិករបស់ក្រុមមួយ នឹងត្រូវបានតម្រូវឲ្យអង្គុយនៅលើកៅអីមួយកណ្តាលឆាក ហើយត្រូវយកដៃទាំងពីរក្រពាត់ទៅខាងក្រោយ។ មនុស្សស្រីម្នាក់នេះ នឹងក្លាយជា មនុស្សអាថ៌កំបាំង នៅក្នុងហ្គេម ដើម្បីឲ្យនារីម្នាក់ទៀត មកពីក្រុមផ្សេង ទស្សន៍ទាយស្មានថា ជាអ្នកណា?
អ្វីដែលចង់និយាយនោះគឺ អ្នកផលិតកម្មវិធី បានចេញនូវច្បាប់លេង យ៉ាងចម្លែកមួយ។ នោះគឺអ្នកដែលត្រូវធ្វើការទស្សន៍ទាយគេ ត្រូវបិទភ្នែកមិនឲ្យមើលឃើញអ្វីឡើយ ហើយត្រូវយកដៃ ស្ទាបអង្អែល ទៅលើ មនុស្សអាថ៌កំបាំង ដើម្បីទាយថា ជាអ្នកណា។
បើទោះបីជាអ្នកចូលលេងសុទ្ធតែជាស្រ្តីភេទ ប៉ុន្តែសកម្មភាពស្ទាបអង្អែល ច្របាច់ដៃ អង្អែលភ្លៅ ហើយជាពិសេស ការស្ទាបអង្អែលបរិវេណដើមទ្រូង បានធ្វើឲ្យហ្គេមលេងនេះ មានលក្ខណៈបែបស្រើបស្រាល សម្រាប់ភ្នែកអ្នកទស្សនា។
បណ្តាស្រីៗដែលចូលរួមលេងនោះ គឺសុទ្ធតែស្លៀកនូវសំពត់ខើចខ្លី និងពាក់អាវចំហរដើមទ្រូង ផងដែរ។
អ្នកចូលរួមលេង គឺជានារី ដែលតម្រូវឲ្យអង្គុយលើកៅអី និងត្រូវបានគេ ស្ទាបអង្អែលស្ទើរសព្វរាងកាយ សូម្បីតែចំនុចស្រើបស្រាល ដូចជាដើមទ្រូង គល់ភ្លៅ
វីដេអូឃ្លីបនេះ ក៏បានធ្វើឲ្យអ្នកទស្សនាតាមអ៊ីនធឺណេត មានអារម្មណ៍ក្តៅមុខក្តៅមាត់ផងដែរ។បើទោះជានៅជប៉ុន ដែលជាប្រទេសមួយមានសេរីភាពច្រើន ក្នុងការអភិវឌ្ឍន៍ផលិត វិស័យឧស្សាហកម្មភាពយន្ត មានលាយសកម្មភាពបែបស្រើបស្រាល ប៉ុន្តែបណ្តាកម្មវិធីដូចខាងលើនេះ បានធ្វើឲ្យមនុស្សជាច្រើន មានអារម្មណ៍ខឹងសម្បារ មិនចូលចិត្ត និងរិះគន់ច្រើនផងដែរ៕
ព័ត៌មានចម្រុះ គួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ពីមនុស្សស្រីមិនស្អាត បងប្អូនស្រីភ្លោះ ២នាក់ បានក្លាយជាស្រីស្អាត ក្រោយពីកែសម្ផស្ស- Office 2013 SP1 នឹងបង្ហាញខ្លួន នៅដើមឆ្នាំក្រោយ- ក្មេងស្រីជំទើរម្នាក់ ដោះអាវអស់ពីខ្លួន លុតជង្គង់ សុំលុយកណ្តាលភ្លៀង (មានវីដេអូ)- Concept Video Galaxy S5 ជាមួយនឹងអេក្រង់កោង ដ៏ស្អាត- Apple ចាប់ផ្តើមធ្វើពិសោធ iPhone 6 អេក្រង់ 4,9 inch
ប្រែសម្រួល៖ សិលាប្រភព៖ zing