បើយោងតាមរបាយការណ៍ក្នុងស្រុករបស់ប្រទេសចិន បានអោយដឹងថា មានមនុស្សបួននាក់បានស្លាប់ និងមនុស្ស ១០០ នាក់ផ្សេងទៀតបានរងរបួស ក្រោយពីមានការរញ្ជួយដីមួយដែលមានកំលាំងដល់ទៅ ៥.៧ រិចទ័រ នៅឯភាគនិរតី ប្រទេសចិន។

របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមថា អ្នកស្លាប់បីនាក់គឺជាពលរដ្ឋដែលរស់នៅខេត្តYunnan និងអ្នកស្លាប់់ម្នាក់ទៀតគឺជាពលរដ្ឋដែលរស់នៅក្នុងខេត្ត Sichuan ។ ការរញ្ជួយដីនេះគឺ បានកើតឡើង នៅម៉ោងប្រមាណជាង ៤ រសៀល ថ្ងៃអាទិត្យ ដែលបណ្តាលអោយមនុស្សចំនួន ១០០ នាក់បានរងរបួស ដែលនៅក្នុងនោះមានមនុស្សចំនួន ២០ នាក់បានរងរបួសធ្ងន់។

ភ្លាមៗនោះ អាជ្ញាធរក្នុងស្រុកក៏បានចុះធ្វើអន្តរាគមន៏ដោយបានបញ្ជូនក្រុមជួយសង្រ្គោះ ក៏ដូចជាផ្តល់នូវតង់ចំនួន ១១០០ , សំពត់កៅស៊ូក្រាលដេកចំនួន ៣០០០ និងសំលៀកបំពាក់ចំនួន២០០០ គូរ ទៅកន្លែងកើតហេតុ។
បើយោងតាមសម្តីរបស់លោក Zhang Jianguo ដែលជាអគ្គនាយកចាត់ការទូទៅ នៅឯមជ្ឈមណ្ឌលទប់ស្កាត់គ្រោះធម្មជាតិ បានអោយដឹងថា ៖ គ្រោះធម្មជាតិរញ្ជួយដីនេះ បានកើតឡើងនិងមានកំលាំងខ្លាំងជាងគេនៅឯខេត្ត យូណាន។
បណ្តាញទូរគមនាគមន៏ ក៏ដូចជា ការផ្គត់ផ្គង់ថាមពលអគ្គិសនី ត្រូវបានកាត់ផ្តាច់នៅតំបន់ខ្លះក្រោយពីមានគ្រោះធម្មជាតិមួយនេះ។ គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិរញ្ជួយដីមួយនេះមានកំលាំងរញ្ជួយដល់ទៅ ៥.៧ រិចទ័រ បានកើតឡើងនៅចន្លោះព្រំប្រទល់ខេត្ត Yunnan និង ខេត្ត Sichuan កាលពីថ្ងៃអាទិត្យ វេលាម៉ោង ៤ រសៀល ហើយវាក៏បានធ្វើអោយផ្ទះរបស់ប្រជាជនជាច្រើនខ្នង បានដួលរលំផងដែរ។

លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ប្រធាននៃស្ថានីយព្យាករណ៏អាកាសធាតុប្រទេសចិនបានអោយដឹងថា ក្នុងអំឡុងថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី ១ កក្កដា និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ខ្លះក្នុងប្រទេសចិន ដែលអាច និង បណ្តាលអោយកើតមានឡើងនូវឧប្បត្តិវហេតុផ្សេងៗ ហើយវាក៏ក្លាយជាមូលហេតុមួយ ដែលជំរុញអោយក្រុមជួយសង្រ្គោះត្រៀមខ្លួនរួចជាស្រេច ទាក់ទងទៅនិងការព្យាករណ៍អាកាសធាតុលើកនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ chinadaily