កម្ពុជា៖ តាមការអោយដឹងពីសារពត៌មានជាតិ ជាច្រើនបានអោយដឹងថា នៅវេលាថ្ងៃទី ២២ កញ្ញា ២០១២ ខាងមុខនេះ នឹងមានដំណើរគោចររបស់ព្រះអាទិត្យ និងព្រះចន្ធស្ថិតក្នុងខ្សែអេក្វាទ័រតែមួយ ដែលជាការបែងចែកពេលវេលាសើ្មៗគ្នា ពោលគឺ ១២ម៉ោងសម្រាប់យប់ និង ១២ ម៉ោងសម្រាប់ពេលថ្ងៃ។

ទោះបីជាយ៉ាងណាក៏ដោយ បាតុភូតដែលថា ព្រះអាទិត្យស្ថិតនៅចំកណ្ដលប្រាង្គប្រាសាទអង្គរវត្ដនេះ បានធ្វើអោយមានការភ្ងាក់ផ្អើលយ៉ាងខ្លំាងដល់ភ្ងៀវជាតិ និងអន្ដរជាតិផងដែរ ពួកគេទាំងអស់គ្នាកំពុងរង់ចាំមើលយ៉ាងអន្ទះសារនូវបាតុភូតដ៏អស្ចារ្យនេះ។
ដូចនេះ ប្រសិនអ្នកមានបំណងទៅកាន់សៀមរាប ក្នុងខែនេះ អ្នកក៏គួរតាមដានគយគន់បាតុភូត ដ៏កម្រនេះ ដែលនឹងកើតឡើងនៅថ្ងៃទី ២២ កញ្ញា ២០១២ នៅលើទឹកដីអច្ឆិរយ ក្រុងសៀមរាប៕
ដោយ៖ នារីប្រភព៖ tourismcambodi