យល់ដឹង៖ ថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ដ ខាងរូបវិទ្យា និងគីមីវិទ្យានៅជុំវិញពិភពលោកបាននឹងកំពុងស្វែងរកនូវចម្លើយមួយដែលចោទថា៖ ហេតុអ្វីបានជាទឹក ក្ដៅឆាប់កកជាងទឹកត្រជាក់ខណៈដែលដាក់ក្នុងម៉ាស៊ីនទឹកកកត្រជាក់ដូចគ្នា? សំណួរនេះបានធ្វើអោយ ក្រុមអ្នកវិទ្យាសាស្រ្ដនៃសាកលវិទ្យាល័យ Royal Society Chemistry របស់ប្រទេស អឺរ៉ុប បានដាក់ទឹកប្រាក់ចំនួន ១,០០០ ផោនដើម្បីពិភាក្សាលើប្រធានបទនេះ។
តាមពិតសំនួរនេះត្រូវបានចោទសួរដោយយុវសិស្សម្នាក់ដែលមានឈ្មោះថា Erasto Mpembaជាជនជាតិ ទុយនេស៊ី (Tanzanian) ដែលបានសួរគ្រូគាត់តាំងពីឆ្នាំ ១៩៦៨ ម្លេះ។ តែលោកគ្រូគាត់បានរក្សាសំណួរនេះទុករហូត។ ដោយគាត់ពុំអាចបកស្រាយនូវសំណួរនេះបាន លោកគ្រូDenis Osborne ក៏បានសរសេរសំណួរនេះទុកក្នុងសៀវភៅមួយដែលមានឈ្មោះថា MpembaEffect។
លោក Erasto Mpemba
សំណួរដ៏ជាក់លាក់របស់គាត់នោះគឺថា៖ ទឹកក្ដៅដែលដាំពុះគឺមានសីតុណ្ហភាព ១០០ អង្សារសេ ហើយទឹកត្រជាក់ធម្មតាគឺ ៣៥ អង្សារសេ តែពេលដែលយើងយកវាទៅដាក់ក្នុងម៉ាស៊ីនទឹកកក ហេតុអ្វីបានជាទឹកក្ដៅកកមុន?មកដល់ពេលបច្ចុប្បន្ននេះ មានអ្នកវិទ្យាសាស្រ្ដផ្នែករូបវិទ្យា និងគីមីវិទ្យាល្បីៗជាច្រើននាក់បានបកស្រាយតាមទ្រឹស្ដីនៃបាតុភូត តាមបែបលំហួត ( ខ្យល់ និងកំដៅ) ដែរ តែចម្លើយទាំងនេះ នូវតែមិនអាចទទួលយកជាផ្លូវការណ៍បាន។ ចម្លើយបែបណានោះគឺសូមជួយរកទាំអស់គ្នា៕
ដោយ៖ សារិនប្រភព៖dailymail