ប្រហែលជា Facebook ជិតនឹងមានអ្វីដែលសប្បាយៗជាមួយ Android ហើយ ព្រោះពេលថ្មីៗនេះពួកគេបានផ្ញើលិខិតអញ្ជើញ ដើម្បីចូលរួមព្រឹត្តិការណ៍នៅថ្ងៃទី ៤ ខែមេសា ខាងមុននេះ។
New Home on Android, ន័យរបស់វាអាចនិយាយអំពី interface ថ្មីសំរាប់ Android រឺអាចជាផ្ទះថ្មីមួយ( ទូរស័ព្ទ Android ថ្មីស្រឡាងដែលពួកគេជាអ្នកអភិវឌ្ឍផ្ទាល់)? ការដែលផ្លាស់ប្តូរ interfaceផ្ទាល់ខ្លួនសំរាប់ Software Facebook នៅលើ Android ស្តាប់ទៅហាក់ដូចជាមិនសូចទំនង ដូចជាការបង្ហាញខ្លួនទួរស័ព្ទថ្មីឡើយ ព្រោះថាកាលពីពេលថ្មីៗកន្លងទៅនេះ មានព័ត៌មានចចាមអារាមជាច្រើននិយាយអំពីទូរស័ព្ទថ្មីរបស់ Facebook ប្រើ Android ជាមួយអេក្រង់ទំហំ 4.3-inch, ប្រហែលជាវាជិតក្លាយជាការពិតហើយរឺ?

ការពិតជាអ្វីនោះ មានតែរង់ចាំដល់ថ្ងៃទី ៤ ខែមេសា ខាងមុខនេះទេ នោះអ្វីៗយើងនឹងដឹងពិតប្រាកដ៕
ដោយ៖ សិលាប្រភព៖ TTE