ព័ត៌មានអន្តរជាតិ  ៖​​  មនុស្ស ៧ នាក់ បានស្លាប់ ខណៈ ៩ នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយ បានបោះពួយធ្លាក់ស្ពានអាកាស នៅឯប្រទេសប្រេស៊ីល នេះបើតាមការដកស្រង់ព័ត៌មាន  ដែលបានចេញផ្សាយដោយគេហទំព័របរទេស  ស្កាយ  កាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា    ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីភ្នាក់ងារមន្រ្តីមានសមត្តកិច្ច ដោយបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានបញ្ជូនទៅជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ ដោយឡែក បើនិយាយពីជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក៏ត្រូវបានស្គាល់អត្តសញ្ញាណផងដែរ។

width=456

លើសពីនេះ  ប្រភពសារព័ត៌មានដដែលបានបន្ថែមថា រថយន្តប៊ើសមួយនោះ បានក្រឡាប់ផ្ងាជើងទ្រមេឃ    បន្ទាប់ពីធ្លាក់ពីលើស្ពានអាកាសមួយ  កំពស់ ១៥  ម៉ែត្រ ។  យ៉ាងណាមិញ បើនិយាយពីមូលហេតុ    ដែលបណ្តាលអោយកើតមាន   សោកនាដកម្មមួយនេះ ​  មិនទាន់បានដឹងច្បាស់នៅឡើយទេ   ស្របពេលដែលវាកំពុងតែស្ថិត  នៅក្រោមការតាមដាន ស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ