ព័ត៌មានអន្តរជាតិ  ៖ ​ ​ប្រធានាធិបតី បង់ក្លាដែស្ស លោក Mohammad Zillur Rahman ត្រូវបានរកអោយឃើញថា  បានទទួលមរណភាព កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្នុងជន្មាយុ ៨៤ឆ្នាំ នៅឯមន្ទីរពេទ្យសឹង្ហបុរី   ទីកន្លែងដែលលោកសំរាកព្យាបាលជម្ងឺសួត  នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយនាវេលាមុននេះ ពីគេហទំព័រសារព័ត៌មានបរទេសCNN ។

width=446

លើសពីនេះទៅទៀត  បើយោងតាមសម្តីមន្រ្តីផ្លូវការ បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាបន្ទាប់ពីមានការវាយលុកយ៉ាងធ្ងន់ធ្ងរ   ពីសំណាក់ជម្ងឺសួត តម្រងនោម  និង ប្រព័ន្ធដង្ហើម លោកប្រធានាធិបតី Rahman ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mount Elizabeth Hospital កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ដោយឡែក លុះមកដល់រសៀលថ្ងៃពុធ ទី២១ ម្សិលមិញនេះ លោកក៏បានទទួលមរណភាពបាត់ទៅហើយ ។

គួររំឭកផងដែរថា លោក Rahman គឺជាប្រធានាធិបតីទី១៩ របស់ប្រទេសនេះ។ ដោយឡែកគេក៏ឃើញមានការចូលរួមកាន់ទុក្ខទូទាំងប្រទេសពីសំណាក់ប្រជនជនទូទៅ ក៏ដូចជាលោកនាយករដ្ឋមន្រ្តី Sheikh Hasina ផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖​ CNN