គ្រោះថ្នាក់ ៖ បើតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេសបានអោយដឹងថា    ក្រពើកំណាចមូយក្បាលបានបើកយុទ្ធនាការវាយប្រហារទៅលើទូកបុរសនេសាទម្នាក់​ ខណៈពេលដែលគាត់កំពុងលង់លក់ក្នុងសុបិន្ត។

width=484

គួរបញ្ជាក់ផងដែរថា  បុរសនេសាទដែលជាជនជាតិអូស្រ្តាលី   នឹងត្រូវបានសត្វក្រពើកំណាចប្រវែង៣,៥ ម៉ែត្រវាយប្រហារត្រូវបានរកអោយឃើញថា  គាត់មានឈ្មោះ Dean Bennett  វ័យ ២២ ឆ្នាំខណៈពេលដែលគាត់នៅលើទូកជាមួយនឹងប្អូនប្រុសវ័យ ១២ ឆ្នាំម្នាក់ផ្សេងទៀតឈ្មោះ  Matt នឹងមិត្តភក្តិឈ្មោះ Ian ។

លើសពីនេះទៅទៀត     គាត់បានបញ្ជាក់ថា  នៅវេលាយប់មួយ  ខណៈពេលដែលពួកគាត់កំពុងលង់លក់ នៅលើទូកចេញទៅនេសាទនេះ  ស្រាប់តែឮសំលេងដូចរន្ទះ  នៅខាងក្រោយទូករបស់គាត់ ដែលញ៉ាំងធ្វើអោយពួកគេភ្ញាក់មួយរំពេច លុះពេលទៅមើលទើបដឹងថាសត្វក្រពើដ៏កាចសាហាវមួយក្បាលបានវាយប្រហារទៅលើម៉ាស៊ីនទូករបស់គាត់។  ភ្លាមៗនោះ  ពួកគាត់ក៏បោះយុថ្កាដើម្បីទប់លំនឹងទូក រង់ចាំដល់ពេលវាលេងវាយប្រហារ។

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ  បានកើតឡើងនៅកណ្តាលទន្លេ SouthAlligator River  ដែលស្ថិតនៅភាគខាងជើងប្រទេសអូស្រ្តាលី   តែមានបានបង្ហអោយបុគ្គលណាមួយរងរបួសនោះទេ    ស្របពេលដែលគេបានអះអាងថា  ការវាយប្រហារពីសំណាក់ក្រពើកំណាចមួយក្បាលនេះមកពីវាដាច់អាហារពេកក៏ថាបាន៕

ដោយ ៖ រិទ្ធីប្រភព ៖ Spy