ព័ត៌មានអន្តរជាតិ ៖  អ្នកកាសែតម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតព្រោះតាមប្រមាញ់ថតរូបឡាន Ferrari របស់ Justin Bieber ក៏ដោយសារតែ អំឡុងពេលនៃការតាមប្រមាញ់ថតរូបនោះ គាត់ត្រូវបានរថយន្តមួយផ្សេងទៀត បុក និង កិនស្លាប់ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ។

width=455

គួរបញ្ជាក់ផងដែរថា      ឧបទ្ទេវហេតុគ្រោះថ្នាក់មួយនេះ  បានកើតឡើងនៅឯមជ្ឈមណ្ឌល Getty Center រដ្ឋ Los Angeles សហរដ្ឋអាមេរិក។ បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់មួយនេះ ការតាមដានស៊ើបអង្កេតក៏បានចាប់ផ្តើម ស្របពេលដែលប្រភពដដែលបន្ថែមថា​ អំឡុងពេលនៃការកើតមានឡើងឧបទ្ទេវហេតុលើកនេះ Justin Bieber មិននៅក្នុងឡាន Ferrariពណ៌ស របស់ខ្លួននោះទេ។

width=457

width=456

លើសពីនេះទៅទៀត ​ ប្រភពដដែលបន្ថែមថា  ជនរងគ្រោះរូបនោះ  មានឈ្មោះថា ChrisGuerra  វ័យ ២៩ ឆ្នាំ  ត្រូវបានរថយន្តបង្កហេតុបុកស្លាប់   ម៉ាក Toyota Highlander SUV បន្ទាប់ពីឧបទ្វេវហេតុគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ  បាន​កើតឡើងកាលពីរាត្រីថ្ងៃអង្គារ កន្លងទៅនេះ៕

width=456

ដោយ ៖​ រិទ្ធីប្រភព ៖​ Happening