ស៊ូដង់៖ តាមសេចក្ដីរាយការណ៍របស់ក្រុមប៉ូលីស នៃប្រទេសស៊ូដង់ កាលពីចុងសប្ដាហ៍មុននេះថា ក្រុមភេរវជន Al-Qaeda ៩ នាក់ក្នុងចំណោមគ្នា ១១នាក់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុងAmman ។

តាមការអោយដឹងពីភ្នាក់ងារប៉ូលីសពិសេស ស៊ូដង់បានអោយដឹងថា ការចាប់ខ្លួនពួកក្រុមភេរវករទាំង ០៩នាក់នេះបាន ស្របពេលដែលពួកគេបាននឹងកំពុងរៀបចំ ការវាយប្រហារនៅតាមបណ្ដាផ្សារទំនើបៗមួយចំនួន ក៏ដូចជាការតាមវាយប្រហារអ្នកការទូតលោកខាងលិចផងដែរ។
គួរបញ្ចាក់ផងដែរថា កន្លងមក ក្រុមនេះ តែងតែធ្វើការវាយប្រហារ ដោយប្រើបា្រស់នូវអាវុធនិងសម្ភារៈទំនើបៗ មានដូចជាកំាភ្លើងយន្ដ គ្រប់បែក រថយន្ដ និងកុំព្យូទរល្អៗសម្រាប់ទំនាក់ទងគ្នា។ ពួកគេបានវាយប្រហារបណ្ដាស្ថានទូតអង់គ្លេស អាមេរិក និងលើក្រុមប៉ូលីសនៃប្រទេសស៊ូដង់ ក៏ជាការវាយប្រហារនៅស៊ីរីផងដើម។

ទោះបីជាពួកមានភាពប៉ិនប្រសព្វ ក្នុងការវាយប្រហារយ៉ាងណា ឬមានមុខមាត់ស្រដៀងគ្នាក៏ដោយ ក៏ក្រុមប៉ូលីសប្រទេសស៊ូដង់ ធ្វើការទំនាក់ទំនង ជាមួយប៉ូលីនៃអង្គការសហប្រជាជាតិក៏ដូចជា សហរដ្ឋអាមេរិក ក្នុងការបោសសំអាតពួកនេះដែរ។
ដោយ សីហាប្រភព dailymail