ព័ត៌មានអន្តរជាតិ ៖ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានប្លែកៗបរទេស បានបញ្ជាក់អោយដឹងថា លោកតាវ័យ១០០ ឆ្នាំម្នាក់ដែលជាជនជាតិបារាំងត្រូវបានរកអោយឃើញថា គាត់បានបំបែកឯតទគ្គកម្មពិភពលោក ស្របពេលដែលគាត់បានជិះកង់បានរយៈចំងាយឆ្ងាយបំផុត ( ១០០ គីឡូម៉ែត្រ ) ក្នុងរយៈពេលត្រឹមតែ ៤ ម៉ោង ១៧ នាទី ២៧ វិនាទី។

គួរបញ្ជាក់ផងដែរថា លោកតាដែលមានវ័យ ១០០ ឆ្នាំរូបនេះ មានឈ្មោះថា Robert Marchand ទទួលបាននូវសមិទ្ធផលស្នាដៃថ្មីមួយនេះ តាមរយៈការបំបែកឯតទគ្គកម្មពិភពលោក ក្នុងការដែលជិះកង់ចម្ងាយ១០០ គីឡូម៉ែត្របា នលឿនជាងគេបំផុត។

គួររំឮកផងដែរថា លោកតា Robert Marchand ចូលចិត្តហាត់កីឡាជាប្រចាំ ស្របពេលដែលគាត់មិនទទួលទានបារីនោះទេ ហើយបើនិយាយពីសុរាវិញ គាត់ទទួលទានតិចបំផុត ក្នុងអំឡុងកម្មវិធីជប់លៀងម្តងៗ ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនាពេលនោះ មានរូបភាពយ៉ាងណានោះ តាមដានទស្សនានូវវីដេខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ទីប្រភព ៖ Spy